ប្រពៃណីសាសនា ខ្មែរ ប្រកាន់ភ្ជាប់នូវការធ្វើបុណ្យធ្វើទាន តាំងពីយូរលង់ណាស់មកហើយ ។ តែការធ្វើបុណ្យធ្វើទានដែលអ៊ឹកធឹក ជាងគេប្រចាំប្រទេសកម្ពុជានោះ គឺបុណ្យ ភ្ជុំបិណ្ឌ និងចូលឆ្នាំខ្មែរ ដោយមានពុទ្ធ បរិស័ទ ចំណុះជើងវត្តជិតឆ្ងាយ ចូលរួមដាក់បិណ្ឌ ដោយសង្ឈឹមថា ចង្អាន់ទាំងនោះ អាចនឹងដល់ ញាតិកាល ទាំ ៧ សន្ថាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
សម្រាប់ឆ្នាំនេះដែរ វាមិនខុសពីរាល់ឆ្នាំនោះទេ កម្ពុជាយើងក៏បានប្រារព្ធ ពិធីកាន់បិណ្ឌ ដាក់បាត ដោយនាំគ្នា កាន់ចង្ហាន់ទាំងស្រាក់ៗទៅវត្ត។ ដោយឡែក ពេលខ្លះចង្អាន់ដែលយកទៅវត្តនោះ វាច្រើនពេក ជួនដល់ថ្នាក់ចាក់ចោល នឹងក្លាយទៅជាបាយជ្រូកទៀតផង។ ទន្ទឹមជាមួយនឹងគ្នានេះដែរ ក៏មានសំនួរ ចោទសួរថា “ចាំបាច់តែទៅវត្ត ទើបបានបុណ្យឬ?” ។
រូបភាពមួយដែលត្រូវបានគេចែកចាយគ្នានៅលើទំព័របណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលក្នុងគោលបំណងចង់និយាយអំពី អាហារដែល អ្នកធ្វើបុណ្យ យកទៅវត្តយ៉ាងច្រើនសន្ធឹក តែអាហារទាំងនោះ អាចនឹងបោះចោល នៅពេលណាមួយ តែភ្លេច អ្នកដែលសុំទានតាមចិញ្ចើមថ្នល់ ដេកអត់អាហារ ។ ជាមួយនឹងរូបភាពនោះ អ្នកលេងលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានធ្វើការ Comments ថា “ព្រពៃណីគ្មាននរណាចោលទេ ប៉ុន្តែបុណ្យដែលអ្នកកំពុងធ្វើ ដូចជាហួសហេតុពេកហើយ សូមមើលទៅអ្នកក្រខ្លះផង” ។
ជាក់ណាស់សម្រាប់ ពេលខ្លះ អ្នកខ្លះបានកាន់ចង្អាន់ទៅវត្តទាំងស្រាក់ៗ តែភ្លេចព្រះគន្លោង ដែលនៅផ្ទះ ដែលលេបទឹកមាត់ចង់ហូបអាហារដែលកូនៗ ដួសទៅវត្ត ដែលទង្វើរនេះវាហាក់ដូចជាហួសហេតុ ពេក។ មួយទៀត បើសិនជាអ្នកជួប អ្នកសុំទាន ខណៈដែល ដេកអត់អាហារដូចរូបភាពនេះ ស្របពេលដែលអ្នកកាន់ស្រាក់ទៅវត្ត ហើយក៏មិនបានដាក់ទាន នេះបញ្ជាក់ថា អ្នកកំពុងតែរំលង ការធ្វើទាន ហើយ ទោះបីជាទៅដល់វត្ត ក៏មិនប្រាកដថា បានបុណ្យនោះដែរ។
ជាមួយនឹងគ្នានេះដែរ លោក ស៊ុនលី ដែលជាអ្នកគ្រប់គ្រងសណ្ឋាគារ Manument Hotel នៅក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា “រឿងនេះដែរ លោកមិនប្រាកដនោះទេ តែការធ្វើទានយើងអាច ធ្វើបានគ្រប់រូបភាព មិនប្រកាន់ពេលវេលានោះទេ ឬដាក់ឲ្យនរណានោះទេ តែសំខាន់ ធ្វើទានឲ្យអ្នកក្រខ្សត់បានបុណ្យច្រើនជាង ជាពិសេសរូបភាពនេះតែម្តង ដោយគ្មាកំពុងតែអត់ យើងអាចហៅគាត់ ឲ្យក្រោកឡើង ដោយដាក់ទានជាអាហារ ដែលយើងកំពុងមាននៅក្នុងដៃ ឬលុយក្នុងហោប៉ៅ នោះគាត់ពិតជាអរត្រខេបត្រខុប ជាក់ជាមិនខានឡើយ” ។ មួយវិញទៀត យើងមិនប្រាកដថា ប្រេត មានតែនៅក្នុងវត្ត ឬរដូវកាលភ្ជុំនោះទេ វាអាចស្ថិតនៅនឹងមុខលោក សព្វថ្ងៃ តែម្តង (សម្តីនេះ លោកក៏សូមអភ័យទោសផងដែរ បើសិនប៉ះពាល់តែវាក៏ជារឿងពិតដែរជួនកាល) ថាមិនត្រូវ វាជាបងប្អូនសាច់ញាតិរបស់អ្នកដែលចាប់ជាតិមកក៏ថាបានដែរ។
សង្ឃដិកាព្រះពុទ្ធ ដែលតែងតែអប់រំមនុស្ស ឲ្យធ្វើបុណ្យ ក៏ប៉ុន្តែកុំភ្លេចព្រះគន្លោងដែលនៅក្នុងផ្ទះដែលកំពុងរងចាំកូនៗប្រតិបត្តិនោះ។ សម្រាប់ អាហារដែលអ្នកកាន់ទៅវត្តរាល់ថ្ងៃ វាជាចំណែក អាគមន៍ផ្សំអាយស តែប៉ុណ្ណោះ ។ មួយវិញទៀត ការដាក់ទាន់ឲ្យអ្នកក្រខ្សត់ ដែលដេកទន្ទឹងចាំជំនួយ ឬអាហារ ពិតជាបានបុណ្យ ច្រើនជាងអ្វីៗទៅទៀត និយាយបែបនេះ មិនមែនមិនឲ្យទៅវត្តសោះនោះទេ តែកុំធ្វើហួសហេតុពេក ៕
អរគុណចំពោះការបកស្រាយរបស់បុរសដំណឹង
ការយល់ដឹងរបស់អ្នកធ្វើបុណ្យសព្វថ្ងៃមានតែធ្វើជាមួយនឹងរូបសំណាក់តែប៉ុណ្ណោះ ចោះអ្នកដេកតាមផ្លូវនៅកន្លែងណាបានមើលមិនឃើញចឹង ព្រោះគ្នាជាប្រែតឬ?
បើជាប្រែតមិចមិនធ្វើទានឲ្យគាត់ខ្លះផង
ពិតណាស់ ការធ្វើបុណ្យ មិនចាំបាច់ទៅតែវត្តនោះទេ ធ្វើនៅផ្ទះ នៅ កន្លែងណាក៏បានដែរ
ធ្វើបុណ្យមែនស្រុកខ្មែរ មានតែក្នុងវត្ត ដល់ក្រៅរកអ្នកដាក់ទានគ្មាន
i agree