យោងតាមប្រភពព័ត៌មាន AllThingsD ចុះផ្សាយនៅថ្ងៃទី២៨ខែកញ្ញាឆ្នាំ ២០១៣ នេះបានឲ្យដឹងថា ការណែនាំឲ្យអ្នកប្រើប្រាស់ប្តូរពី Windows XP មក Windows (Windows 7 ឬ Windows 8) ជំនាន់ក្រោយនៅតែជាបញ្ហាប្រឈមសម្រាប់ក្រុហ៊ុន Microsoft ប៉ុន្តែ ក្រុមហ៊ុន បានអះអាងថា ឥឡូវនេះវាមានការផ្លាស់ប្តូរច្រើនដែលអាចចាត់ទុកថាជាជោគជ័យលើកដំបូង។
ទោះបីជាអ្នកស្រាវជ្រាវផ្នែកទីផ្សារទូទាំងពិភពលោកបង្ហាញថាមានចំនួនប្រមាណ ៣៣ភាគរយនៃអ្នកប្រើប្រាស់ នៅតែបន្តប្រើប្រព័ន្ធប្រតិបត្តិការ Windows XP ដដែរក៏ដោយ ក៏ក្រុមហ៊ុន Microsoft បង្ហាញថានេះគឺជាភាគរយទាបជាងមុនច្រើនណាស់)។
នៅក្នុងប្រព័ន្ធប្រតិបត្តិការទាំងអស់របស់ Microsoft មានតែ Windows XP ដែលមានចំនួនអ្នកប្រើប្រាស់ ២៧ភាគរយនៅលើទីផ្សារ (Windows XP អាចរក្សារបានចំណាត់ថ្នាក់លេខពីរក្នុងចំណោមប្រព័ន្ធប្រតិបត្តការទាំងអស់ទូទាំងពិភពលោក)។
បើយោងតាមលោក Paul Thurrott ដែលជាអ្នកត្រួតពិនិត្យរបស់ក្រុមហ៊ុន Microsoft មានប្រសាសន៍ថានៅកុំព្យូទ័រ ៤០៥លានគ្រឿងនៅតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការចាស់ដដែរ។
ក្រុមហ៊ុន Microsoft បានបង្ហាញតួរលេខនេះនៅក្នុងកិច្ចប្រជុំជាមួយនិយោជិកទាំងអស់ ខណៈពេលដែលក្រុមហ៊ុនេះ សង្ឃឹមថានឹងមានតែ ១៣ភាគរយនៃអ្នកប្រើប្រាស់ដែលនៅបន្តប្រើ Windows XP ដូចមុន។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Microsoft បានប្រកាសជាផ្លូវការថា ខ្លួននឹងធ្វើឲ្យអត្រានៃការប្រើ Windows XP នៅក្រោម ១០ភាគរយក្នុងឆ្នាំ ២០១៤៕