កាលពីល្ងាចថ្ងៃទី ២៩ កញ្ញា ឆ្នាំ ២០១២ ម្សិលមិញនេះដែរ នៅលើទីលានបាល់ទាត់ ដំរីស មានជំនួបជើងរវាងក្លិប DKSH ជួបជើងជាមួយនឹងក្លិបបាល់ទាត់ LWM FC ដោយលទ្ធផល 7-6 ដែលជាលទ្ធផលយ៉ាងប្រផិតប្រផើយជាទីបំផុត។
បើកឆាកដំបូង មិនបានប៉ុន្មាននាទីផង សម្រាប់ DKSH ដែលមានឯកសណ្ឋាន ពណ៌លឿង លាយក្រហម បានលុតក្លិបបាល់ទាត់ LWM FC ដែលមានពណ៌បៃតង ដោយលទ្ធផល នាំមុខ ៤ -0 ។ កៀកនឹងចប់តង់ទី ១ ដែលមានរយៈពេល ៤៥ នាទីទៅហើយ ស្រាប់ តែខ្សែការពារខាងឆ្វេង របស់ DKSH លោក ម៉ន ពេជ្រភក្តី មិនបានក្លៀរបាល់ចោលនៅកៀកនឹងប្រអប់សំខាន់ ធ្វើឲ្យខ្សែប្រយុទ្ធ ក្លិបបាល់ទាត់ LWM FC ដណ្តើមបាល់បាន មានឱកាសបំបែកពងមាន់ DKSH ឡើងបែកខ្ជាយខណៈដែលបានការពារតាំងពីដើមតង់ ដោយ លទ្ធផល ៤-1 ។
ក្រោយការសម្រាក ១៥ នាទី តង់ទី ២ ដែលមានរយៈពេល ៤៥ នាទីបានឈានចូល ដែលជាការប្រកួតក្រោមតំណក់ទឹកភ្លៀងរលឹមមិនដាច់ និងទីលាន សម្បូរភក់ ដែលបង្ករឲ្យខាង DKSH ពិបាកនឹងលេងក្នុងស្ថានភាពបែបនេះ ហើយក៏ជាឱកាសសងសឹករបស់ក្លិប LWM FC បានលុត ៤ គ្រាប់ផ្ទួន ដោយលទ្ធផលបណ្តោះអសន្ន ៤-៤ទៅលើ DKSH ដែលធ្វើឲ្យ លោក ម៉ន ពេជ្រភក្តី ដែលជាខ្សែការពារ ចាងចរិកមួរម៉ៅ ខណៈដែលខ្សែប្រយុទ្ធរបស់ខ្លួនលេងមិនបានល្អ សម្រាប់តង់ទី ២ ទោះមានឱកាស៊ុតជាច្រើន តែមិនបានសម្រេចនោះ។ តែទោះជាយ៉ាងណា ក្រោយដាក់កីឡាករ ៣៣ លោក លីដា និង លេខ ៧ លោក គឹម រិនដា ចូលទីលានវិញ DKSH បានមានសន្ទុះលេងឡើងវិញ និងវាយលុក បានមួយគ្រាប់ បន្ថែម និងស៊ុតបន្តបន្ទាប់ដោយលក្ខណៈប្រឹងប្រែងជាទីបំផុត ដែលធ្វើឲ្យខ្សែការពារមុខរីកដូចគ្រាប់ជីវិញ។តែទោះជាយ៉ាងណា ខាងក្លិប LWM FC បានស្វែងរកគ្រាប់បាល់បន្ថែម ២ គ្រាប់ទៀត ដែលចុងបញ្ចប់ក្នុងជំនួបមិត្តភាពនេះ ក្លិប DKSH ឈ្នះក្នុងលទ្ធផល 7-6 លើក្លិប LWM FC ។ សម្រាប់លើកក្រោយ អាចនឹងក្លិប LWM FC នឹងណាត់សងសឹក នៅលើលាននេះផងដែរ៕