បើយោងតាមគេហទំព័រ Softpedai ដែលចុះផ្សាយនៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ២០១៣ នេះឲ្យដឹងថា ក្រុមហ៊ុន Microsoft បានប្រកាសផលិតផលថ្មីពីរប្រភេទនៅក្នុងរយៈពេល ១២ ខែចុងក្រោយនេះ គឺឧបករណ៍ Tablet និង Windows 8 ប៉ុន្តែឥឡូវក្រុមហ៊ុននេះមានតម្លៃច្រើនជាងមុន។
យ៉ាងហាចណាស់អ្វីដែលបានសិក្សាថ្មីទៅលើស្លាកយីហោរបស់ក្រុមហ៊ុនល្បីៗ ដូចជាក្រុមហ៊ុន Apple នៅតែមានស្លាកយីយោដ៏ល្បីបំផុតនៅក្នុងពិភពលោក បន្ទាប់មកក្រុមហ៊ុន Google, Cocacola, និងក្រុមហ៊ុន IBM ។ ប៉ុន្តែសម្រាប់ក្រុមហ៊ុន Microsoft បានត្រឹមជាប់ចំណាក់ថ្នាក់លេខប្រាំនៅក្នុងបញ្ជីប៉ុណ្ណោះ ជាមួយនឹងការស្រាវជ្រាវបានអះអាងថាក្រុមហ៊ុនផ្នែក Software យក្សមួយនេះមានតម្លៃ ៥៩,៥ លានដុល្លារ។
ចំណែកឯដំណឹងល្អនោះគឺក្រុមហ៊ុន Microsoft នៅតែនាំមុខក្រុមហ៊ុនផ្សេងៗទៀតដូចជា ក្រុមហ៊ុន Samsung ក្រុមហ៊ុន Intel, Oracle, ក្រុមហ៊ុន Amazon និង eBay ដែលក្រុមហ៊ុនទាំងនេះ គឺមានតម្លៃជាតិចជាងក្រុមហ៊ុន Microsoft ៕