យោងតាមសារព័ត៌មាន Phone Arena ចុះផ្សាយនៅថ្ងៃអង្គារ ម្សិលមិញនេះ បានឲ្យដឹងថា Nokia Glee ដែលពាក្យចចាមអារ៉ាមជាច្រើនកំពុងតែនិយាយនោះគឺមានឈ្មោះពិត Lumia 525 ដែលជាប្អូនស្រីរបស់ Lumia 520។
ប្រភពដដែលបានបន្តទៀតថា ក្រុមហ៊ុន Nokia បានធ្វើការ Upgrade នូវស្មាតហ្វូន Lumia 520 មកពី Lumia 525 ដែលបន្ថែមនូវលក្ខណៈពិសេសជាច្រើនដើម្បីឲ្យកាន់តែប្រសើរឡើង។
សម្រាប់ព័ត៌មានលម្អិតនៃស្មាតហ្វូនមួយនេះ នៅមិនទាន់បង្ហាញឲ្យដឹងនោះទេ ដោយគ្រាន់តែពេលនេះ ដឹងថា Lumia 525 បាន Upgrade ពី Lumia 520។
តាមការរំពឹងទុក Lumia 525 អាចនឹងបង្ហាញជាផ្លូវការនៅក្នុងចុងខែនេះ នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម។
គួរបញ្ជាក់ផងដែរថា Nokia Lumia 520 ជាស្មាតហ្វូនប្រើ Windows Phone ដែលលក់ដាច់ជាងគេបំផុត ហើយក៏បានធ្វើឲ្យទីផ្សារស្មាតហ្វូន Nokia កើនឡើងផងដែរ៕