ថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៣ គេហទំព័រ Softpedia បានឲ្យដឹងថា ក្រុមហ៊ុន Microsoft បានប្រកាសលក់ Office Store កាលពីដើមឆ្នាំនេះ ប៉ុន្តែបើយោងតាមស្ថិតិដែលផ្តល់ដោយក្រុមហ៊ុនបច្ចកវិទ្យាយក្សមួយនេះ ទម្រង់ថ្មីនៃ Office Store មានការរីកចម្រើន និងមានប្រជាប្រិយយ៉ាងឆាប់រហ័ស។
ជាការពិតណាស់ Office Store មានការរីកចម្រើនយ៉ាងខ្លាំងព្រោះក្នុងរយៈដ៏ខ្លីមានការដោនឡូតដល់ទៅ ១ លានដង ជាមួយនឹងតួរលេខដ៏ច្រើនបែបនេះ ទំនងជាកម្មវិធីជាច្រើនទៀត អាចនឹងត្រូវបានបង្ហាញ។
ជាមួយនឹងសន្ទុះនៃការលក់នូវ Office Store នេះគឹចាប់ផ្តើមនៅនិទាឃរដូវ ដែលអាចប្រើបាននឹងភាសា ចិន, រុស្ស៊ី, ហូឡង់, ប្រស៊ីល និងអ៊ីតាលី រួមជាមួយនឹងការបើកនៅពីមុខហាង ៨ កន្លែងបន្ថែមទៀតគឺ (រុស្ស៊ី, ចិន, តៃវ៉ាន់, ហុង កុង, ហូល្លង់ , បែលហ្ស៊ិក , អ៊ីតាលី និង ប្រេស៊ីល ) ការប្រកាសបែបនេះគឺដើម្បីគាំទ្រដល់ការរីកចម្រើននៃហាងនីមួយៗ។
Office Store បានបង្កើតឡើងយ៉ាងពិសេស ដើម្បីឲ្យអ្នកប្រើប្រាស់អាចទាញយកកម្មវិធីមួយផ្នែកទៀតរបស់ក្រុមហ៊ុន រួមបញ្ចូលទាំង Word, Excel, PowerPoint, OneNote, និង Access ភាគច្រើននៃកម្មវិធីទាំងនេះអាចប្រើប្រាស់បានដោយមិនចាំបាច់មានអាជ្ញាប័ណ្ណ៕