នៅមិនទាន់ច្បាស់ក៏ដោយថាលោក William McRaven ប្រធានកម្លាំងប្រតិបត្តិការពិសេសរបស់អាមេរិកជាអ្នកចូលចិត្តទស្សនារឿង Iron Man តែលោកតែងតែលើកឡើងជារឿយៗថាគាត់តែងតែមានគំនិតក្នុងការបង្កើតឯកសណ្ឋានពិសេសដែលអាចឲ្យកម្លាំងទាហានម្នាក់ៗអាចប្រើប្រាស់ក្នុងការប្រយុទ្ធជាមួយសត្រូវ។លោកគ្រាន់តែនិយាយថាវាអាចមានសមត្ថភាពពិសេសក្នុងការការពារគ្រាប់ពីការបាញ់ប្រហារពីសត្រូវចឹងតើវាមានខុសអីពីមនុស្សយន្ត Iron Man នៅក្នុងកុនទៅ?
នៅក្នុងជំនួបមួយកាលពីខែមុននៅរដ្ឋ Florida ជាមួយអ្នកតំណាងក្រសួងការពារជាតិលោក William បានលើកឡើងពីគំនិតនៃការបង្កើតកម្មវិធីមួយដែលអាចផលិតឯកសណ្ឋានមួយប្រភេទដែលនឹងត្រូវហៅថា Tactical Assaut Light Operator Suit ឬ TALOS ដែលជាប្រព័ន្ធអាវុធបំពាក់លើរាងកាយមនុស្សបានហើយអាចធ្វើអ្វីៗបានច្រើនយ៉ាងដូចជា Iron Man នៅក្នុងភាពយន្តដូចគ្នាដូចជាការបាញ់ដោយគ្រាប់កាំភ្លើង ការការពារខ្លួនពីការផ្ទុះគ្រាប់ហើយវាក៏អាចធ្វើឲ្យអាចមើលឃើញនៅទីងងឹតផងដែរ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
Home ដំណឹងជាតិ-អន្តរជាតិ Iron Man នឹងអាចក្លាយជាការពិតសម្រាប់ប្រើប្រាស់ក្នុងកម្លាំងទ័ពពិសេសរបស់អាមេរិក