របួសម្រាមជើងរបស់កីឡាករខ្សែប្រយុទ្ធរបស់បិសាចក្រហមនៅតែបន្តនៅឡើយនៅពេលដែលហូឡង់នឹងទទួលជំនួបជាមួយនឹងហុងគ្រីនៅក្នុងការប្រកួតជម្រុះក្នុងពូលក្នុងដំណើរឆ្ពោះទៅកាន់ 2014 FIFA World Cup ហើយគេជឿជាក់ថាកីឡាកររូបនេះនឹងអវត្តមានមិនបានជួយចូលរួមក្រុមនោះទេ។
កីឡាករ Van Persie ធ្លាប់បាននិយាយទៅកាន់សន្នសិតកាសែតមួយក្រោយការរងរបួសម្រាមជើងនៅក្នុងការប្រកួតពានរង្វាន់រវាងក្រុម Manu ជាមួយនឹង Shakhtar Donetsk កាលពីសប្តាហ៍មុនថាលោកមានអារម្មណ៍ថាដូចជាបាក់ឆ្អឹងម្រាមជើងហើយក្រោយការគ្រោះថ្នាក់ភ្លាមៗតែសំណាងល្អក្រោយការពិនិត្យពីសំណាក់គ្រូពេទ្យគឺម្រាមជើងមិនបានបាក់នោះទេ។
គួរបញ្ជាក់ថាVan Persieក៏ធ្លាប់ត្រឡប់ចូលការប្រកួតឡើងវិញដែលកាលពីយប់ថ្ងៃសៅរ៍ជាមួយនឹង Sunderland នៅក្នុងការប្រកួតក្នុងលីកតែលោករបួសហាក់ដូចជាមិនទាន់ជាសះស្បើយនៅឡើយទេ។ទោះបីជាយ៉ាងណាក៏ដោយកីឡាកររូបនេះបានបកស្រាយយ៉ាងច្បាស់ថាការចូលលេងឲ្យក្រុមជម្រើសជាតិជាមួយនឹងហុងគ្រីខ្លួននឹងសម្រេចចិត្តនៅតំណាក់ចុងក្រោយបង្អស់នៅពេលដែលថ្ងៃប្រកួតឈានចូលមកដល់៕
វាមិនលំបាកទេសម្រាប់ក្រុមមច្ចុរាជពណ៌ទឹកក្រុចព្រោះក្រុមនេះមានកៅអីដោយស្វយ័ប្រវត្តិសម្រាប់ World Cup ទៅហើយ។