ប៉ូលិសក្នុងទីក្រុងឡុងដ៏ទើបតែទទួលបាន ករណីដ៏រសើបរបស់ក្មេងស្រីម្នាក់ ដែលសិក្សានៅ Westminster University បានធ្វើជាពេស្យាកម្ម ក្នុងគោលបំណងដើម្បីដោះស្រាយចំណាយថ្លៃបង់សាលា និងកាយចាយវាយប្រចាំថ្ងៃ។
នាង Donna Asutaits ដែលជានិស្សិតសាកលវិទ្យាល័យ Westminster University ត្រូវបានប៉ូលិសឃាត់ខ្លួន ខណៈដែលនាងបានលក់ការរួមភេទ ទៅឲ្យអតិថិជន ដោយយល់ព្រមក្នុងតម្លៃ ១៦០០ ដុល្លារ ។
ប៉ូលិសបានឲ្យដឹងថានាង Donna Asutaits ជានិស្សិតដែលបានបញ្ចប់ការសិក្សានៅ Westminster ខណៈដែលបានសួរណែនាំ និងមើលឯកសារដែលពាក់ព័ទ្ធនិងនាង។
បើយោងទៅតាមសម្តី របស់ Donna Asutaits នាងបានរៀបរាប់ថា នាងបានលក់ខ្លួន តាំងពីឆ្នាំ ២០០៣ ដោយបានរួមរ័កជាមួយនឹងមិត្តភក្តិ និងមនុស្សជាច្រើនទៀត ព្រោះដើម្បីយកលុយទាំងនោះ មកផ្គត់ផ្គង់ការសិក្សា និងចំណាយផ្សេងៗទៀត។ម្យ៉ាងវិញទៀត នាងត្រូវបានគេទទួលស្គាល់ថា ដោយសារតែការលក់ខ្លួន នាងបានទិញផ្ទះមួយ ។
ប៉ូលិស ក៏បានឲ្យដឹង ផងដែរថា ក្នុងអំឡុងពេលដែល នាង Asutaits អនុវត្តន៍ការលក់ខ្លួននេះ នាងមិនបានចំណាយរាល់ការបង់ពន្ធនោះទេ ហើយបើសិនជានាងមិនចំណាយ 280,000 ដុល្លារ នោះទេ នាងនឹងចូលដេកគុករយៈពេល ២ ឆ្នាំកន្លះ ។
ដោយសារតែការសិក្សាចំណាយខ្ពស់ពេកទើប នាង Asutaits បានសម្រេចចិត្តធ្វើស្រីពេស្យាចារ ។ បច្ចុប្បន្ននេះដែរខាងក្រុមគ្រួសាររបស់នាងក៏មានការភ្ញាក់ផ្អើលផងដែរ ជាមួយនឹងអាជីពរបស់កូនស្រី៕