មានសេចក្ដីរាយការណ៍កាលពីថ្មីៗនេះថា លោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិបណ្ដាញសង្គម Facebook បានទិញផ្ទះថ្មីចំនួន ៤បន្ថែមទៀតដែលនៅជុំវិញផ្ទះរបស់លោក។
សារព័ត៌មាន Mercury News បានរាយការណ៍ថា នាយកប្រតិបត្តិបណ្ដាញសង្គមមួយនេះ បានចំណាយលុយប្រមាណ ៣០លានដុល្លារអាមេរិក ក្នុងការទិញផ្ទះអ្នកជិតខាងរបស់លោក ចំនួន៤ ព្រោះលោកត្រូវការជីវិតឯកជន។
ប្រភពដដែលបានបន្តទៀតថា ការទិញនេះ មិនមែនលោកអាងខ្លួនជាអ្នកមានលុយនោះទេ ប៉ុន្តែលោកគ្រាន់តែចង់រស់នៅក្នុងភាពស្ងប់ស្ងាត់បន្តិច ហើយការទិញលក់នេះ ក៏មានការយល់ព្រមពីម្ចាស់ផ្ទះដែលរស់នៅជិតខាងរបស់លោកផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន លោក Larry Page សហស្ថាបនិក និងជានាយកប្រតិបត្តិ Google ក៏បានធ្វើស្រដៀងគ្នានោះផងដែរ ព្រោះគាត់គ្រាន់តែចង់បានជិវិតឯកជនបន្តិចបន្តូចប៉ុណ្ណោះ៕
អ្នកប្រាជ្ញតែងមានចរិតដូច្នេះឯង