សិង្ហ​បុរី​ចង់​ពង្រីក​សេវាកម្ម​ថែទាំ​អ្នកជំងឺ​បណ្ដោះអាសន្ន​

0
8

​ក្រសួង​សុខភិបាល​របស់​ប្រទេ​សសិង្ហបុរី បាន​បង្ហាញ​ពី​គោលបំណង​ក្នុង​ការពង្រីក​នូវ​សេវាកម្ម​ថែទាំ​អ្នកជំងឺ​បណ្ដោះអាសន្ន មានន័យ​ថា មាន​សេវាកម្ម​មើលថែ​អ្នកជំងឺ​តាម​ផ្ទះ​។​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល មិន​ចង់​រក្សា​ទុក​នូវ​សេវាកម្ម​នេះ​សម្រាប់តែ​អ្នក​ជំងឺមហារីក​នោះទេ គឺ​ចង់​ពង្រីក​សេវា​កម្មនេះ​ទៅលើ​អ្នកជំងឺ​ផ្សេងៗ ដើម្បី​ជួយ​សម្រួល​ដល់​អ្នកជំងឺ​ដែល​គ្មាន​សាច់ញាតិ​។​

​ចាប់​តាំង​ឆ្នាំ ២០០៩ មកដល់ពេលនេះ មាន​អ្នកជំងឺ​ប្រមាណ​ជា ៥.០០០​នាក់ បាន​ជ្រើសរើស​យក​សេវាកម្ម​ដែល​មន្ទីរ​បាន​ផ្ដល់ជូន​។​

​រដ្ឋ​មន្ត្រី​ដដែល​បាន​បន្តទៀតថា មាន​អង្គការ ចំនួន ៩​ដែល​បាន​ចាប់អារម្មណ៍​លើ​សេវាកម្ម​នេះ ហើយ​ពួកគេ​នឹង​សហការ​ជាមួយ​ក្រសួង ដើម្បី​ប្រើ​សេវាកម្ម​មួយ​នេះ​។​

​មាន​អ្នកជំងឺ​ខ្លះ​គាត់​ត្រូវការ​សេវាកម្ម ព្រោះ​ថា​គាត់​ចង់​សម្រាក​នៅ​ផ្ទះ​ជាមួយនឹង​បរិយាកាស និង​បរិស្ថាន​ដែល​គាត់​រស់នៅ​សព្វថ្ងៃ ជាពិសេស​គឺ​ជាមួយ​នឹង​ក្រុម​គ្រូ​សារ​ជា​ទីស្រឡាញ់​។​

​ក្រសួង​បាន​រំពឹងថា នៅ​ថ្ងៃ ២០២០ សេវាកម្ម​មួយ​នេះ នឹង​រីកចម្រើន ដែល​អាច​មាន​អ្នកជំងឺ​ប្រមាណ​ជា ១០.០០០​នាក់​ក្នុង​មួយឆ្នាំ​៕

palliative-care

LEAVE A REPLY

Please enter your comment!
Please enter your name here