ទីក្រុងម៉ានីល ( 16/10/13 ) ៖មនុស្សយ៉ាងហោចណាស់ 99 នាក់ដែលត្រូវបានរាយការណ៍បញ្ជាក់ថាស្លាប់នៅក្នុងគ្រោះរញ្ជួយដីដែលមានរង្វាស់ទៅដល់ 7,2 រិចទ័រដែលបានវាយប្រហារភាគកណ្តាលប្រទេសភីលីពីន។
ក្រុមប្រឹក្សាជាតិគ្រប់គ្រងនិងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសភីលីពីនបាននិយាយថារបាយការណ៍ដែលបានទទួលកាលពីព្រឹកមិញថាមនុស្ស 99 នាក់បានស្លាប់ដែល 90 នាក់នៅក្នុងតំបន់ Bohol8 នាក់នៅក្នុង Cebu និងម្នាក់ទៀតនៅឯ Siquijor នៅពេលដែល 276 នាក់ផ្សេងទៀតបានរងរបួសផងដែរ។
ខេត្តបីដែលរងប៉ះពាល់ខ្លាំងជាងគេនៅក្នុងហេតុការណ៍ដ៏អាក្រក់នេះហើយវាបានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនប្រមាណ 558,390 គ្រួសារត្រុវជា 2,84 លាននាក់។មានតែផែមួយកន្លែងប៉ុណ្ណោះរបស់តំបន់ Cebu នៅមិនទាន់អាចដំណើរការវិញបាននៅខណៈដែលផែផ្សេងទៀតរបស់ Bohol បានដំណើរការឡើងវិញទាំងអស់ហើយហើយដំណើរការជើងយន្តហោះទាំងប៉ុន្មានដែលប៉ះពាល់ក៏ត្រឡប់មករកសភាពដើមវិញដែរ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖