ថ្មីៗនេះវីដេអូឃ្លិបមួយត្រូវគេថតបាន ហើយបង្ហាះពេញបណ្តាញអ៊ីនធើណែតបន្ទាប់ពីកូនក្រមុំពីរនាក់បានវាយប្រតាយប្រតបគ្នាតាមដងផ្លូវនៅថ្ងៃរៀបការជាមួយនឹងបុរសតែមួយ។ តាមរបាការណ៍បញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងក្នុងពីធីមង្គលការមួយនៅប្រទេសឈីលី។ សកម្មភាពដ៏គួឲ្យអាម៉ាសនៅក្នុងវីដេអូឃ្លិបនេះ កូនក្រមុំដែលអង្គុយពីលើបានវាយយ៉ាងចាស់ដៃទៅលើកូនក្រមុំម្នាក់ទៀត ធ្វើឲ្យមង្គលការមួយនេះប្រែទៅជារញ៉េរញ៉ៃអស់។ បន្ទាប់ពីការវៃគ្នាស្ទីរតែររហែកឈុតកូនក្រមុំអស់ទើបគេអាចបំបែកអ្នកទាំងពីរចេញពីគ្នាបាន ប៉ុន្តែកូនក្រមុំម្នាក់បានដើរយំបណ្តើរយកដៃខ្ទប់រ៉ូបបបណ្តើរព្រោះខ្លាចរបូតចេញពីខ្លួន។ ចំណែកឯកូនកំលោះពីដំបូងបានព្យាយាមរត់គេចខ្លួន ប៉ុន្តែបន្ទាប់មកបានត្រឡប់មកវិញដើម្បីពន្យល់គូរដណ្តឹងរបស់គេវិញ តែត្រូវស៊ីមួយកំភ្លៀងរបស់កូនក្រមុំទៅវិញដើម្បីជំនួសនូវភាពអាម៉ាស៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖