ថ្មីៗនេះដែរ តារាសម្តែង Brad Pitt និង Angelina បានយល់ព្រមជាមួយនឹងកិច្ចព្រមព្រៀងមួយ មុនពេលរៀបការ ដែលធ្វើឡើងនៅថ្ងៃបុណ្យ ណូអែលខាងមុខនេះ។តាមប្រភពព័ត៌មានបានឲ្យដឹងថា គូស្នេហ៍នេះបានធ្វើកិច្ចព្រមព្រៀងមួយប្រសិនបើពួកគេលែងលះគ្នា ទឹកប្រាក់សរុបជាង ២០០ លានផោន ប្រហែល ៣២០ លានដុល្លារ ត្រូវបែងចែកជាពីរ ដោយ Brad ទទួលបាន ១១០ លានផោន និង Angelina ទទួលបាន ៩០ លានផោន ។ ក្នុងលក្ខណ្ឌនេះដែរ អ្នកទាំងពីរត្រូវចិញ្ចឹម ក្មេង ទាំង ៦ នាក់ ដោយធ្វើឡើងរហូតដល់ទៅ ១០១ ទំព័រឯណោះ ក្នុងកិច្ចព្រមព្រៀងនោះ។
ប្រភពព័ត៌មានទស្សនាវដ្តី Grazia បានចុះឲ្យដឹងថា “Angelina មិនចង់ធ្វើកិច្ចព្រមព្រៀងនោះទេ តែលោក Brad Pitt បានធ្វើការបញ្ចុះបញ្ចូលមិត្តស្រីរបស់ខ្លួន ថានេះជារឿងចាំបាច់ ” ៕
Home ដំណឹងកម្សាន្ត Brad Pitt និង Angelina ធ្វើកិច្ចព្រមព្រៀងលែងលះក្នុងទឹកប្រាក់ ៣២០ លានដុល្លារ