អាល្លឺម៉ង់​អនុម័ត​ច្បាប់​ថ្មី ហាម​ប្រធាន​ក្រុមហ៊ុន​ផ្ញើ​សារ អ៊ី​មេ​ល ឬ​ទូរស័ព្ទ​ទៅកាន់​បុគ្គលិក ក្រៅ​ម៉ោង​ធ្វើការ​

0
14

ក្រសួង​ការងារ​របស់​ប្រទេស​អាល្លឺម៉ង់ បាន​អនុម័ត​ច្បាប់​ថ្មី ដោយ​ហាម​ដល់​ប្រធាន​ក្រុមហ៊ុន ផ្ញើ​សារ អ៊ី​មេ​ល ឬ​ទូរស័ព្ទ​ទៅកាន់​បុគ្គលិក​របស់​ខ្លួន​នៅក្រៅ​ម៉ោង​ធ្វើការ​។​

​ព័ត៌មាន​នេះ ពិតជា​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​អាល្លឺម៉ង់ ជាពិសេស​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន​ទាំងអស់​មាន​ការសប្បាយ​រីករាយ​។​

​នៅក្នុង​សេចក្ដីប្រកាស​ក៏​បាន​បង្ហាញ​ពី​ករណី​លើកលែង​ផងដែរ ដោយ​នៅ​ក្នុង​នោះ ប្រធាន​ក្រុមហ៊ុន អាច​ធ្វើការ​ផ្ញើ​សារ អ៊ី​មេ​ល ឬ​ទូរស័ព្ទ​ទៅកាន់​បុគ្គលិក​បាន​ក្នុងករណី​ដែល​ការងារ​នោះ​បន្ទាន់​ខ្លាំង ដែល​អាច​ធ្វើឲ្យ​ការងារ​ក្រុមហ៊ុន​ស្ទះ​។​

​ច្បាប់​នេះ បាន​ជួយ​កាត់បន្ថយ​កំហុស​នៅពេល​ដែល​បុគ្គលិក​បិទ​ទូរស័ព្ទ​នៅក្រៅ​ម៉ោង​ធ្វើការ​។​

​រដ្ឋមន្ត្រីក្រសួង​ការងារ បាន​ថ្លែងថា មូលហេតុ​ដែល​ចេញ​ច្បាប់​នេះ ដោយសារ​តែ​អាល្លឺម៉ង់ ព្រួយបារម្ភ​លើ​បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់​បុគ្គលិក ព្រោះ​ថា​បើសិនជា​បុគ្គលិក​ទទួលរង​សម្ពាធ​មួយ អាច​ធ្វើឲ្យ​កើត​មាន​បញ្ហា​ផ្លូវចិត្ត ជាពិសេស​អាច​ធ្វើការ​ពួកគាត់​សម្រេចចិត្ត​លាឈប់​ពី​ការងារ និង​ធ្វើឲ្យប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​៕

email

LEAVE A REPLY

Please enter your comment!
Please enter your name here