លោក Justin Waldron សហស្ថាបនិកក្រុមហ៊ុនផលិតហ្គេម Zynga បានសម្រេចចិត្តលាឈប់ពីក្រុមហ៊ុន បន្ទាប់ពីលោក បម្រើការងារនៅក្នុងក្រុមហ៊ុនមួយនេះ អស់រយៈពេល ៦ឆ្នាំកន្លះ។
សារព័ត៌មាន The Next Web បានចុះផ្សាយថា លោក Waldron បានសរសេរនៅលើ Facebook ថា “វាគឺជាពេលវេលាសម្រាប់ចាកចេញពី Zynga”។ យោងតាមសម្ដីនេះបានបញ្ជាក់ថា លោកពិតជាចាកចេញពី Zynga។
លោក Waldron គឺជាសហស្ថាបនិក Zynga មួយរូប ដែលចូលរួមបង្កើតក្រុមហ៊ុនជាមួយនឹង Eric Schiermeyer និង Mark Pincus។
គេនៅមិនទាន់ដឹងថា លោក លាឈប់ដោយសារតែមូលហេតុអ្វីនោះទេ ប៉ុន្តែក្រុមហ៊ុនមួយនេះ ធ្លាប់ជួបរឿងរ៉ាវអាក្រក់ជាច្រើនកាលពីដើមឆ្នាំ ២០១៣ ដោយមានបុគ្គលិកជាន់ខ្ពស់ជាច្រើនបានលាឈប់៕