ខាងកាសែតចិន Want China Times បានដកស្រង់សម្តីពីទស្សនាវដ្តី Kanwa Defense Review ដែលមានមូលដ្ឋាននៅក្នុងប្រទេសកាណាដា និយាយថា រយៈពេល ៧ ទៅ ៨ ឆ្នាំ នេះ ប្រទេសរុស្ស៊ីបានសោកស្តាយយ៉ាងខ្លាំង ដែលយល់ព្រមលក់យន្តហោះចម្បាំង 4th Generation + + Su-35 ទៅកាន់ប្រទេសចិន។
ប្រភពព័ត៌មាន Kanwa បានបង្ហាញពីចំណុចសោកស្តាយរបស់ រុស្ស៊ី ខណៈដែល ទីក្រុងប៉េកុងទិញ យន្តហោះ Su-35 នេះមកមិនមែនទុកចម្បាំងនោះទេ គឺយកមកធ្វើការសិក្សាម៉ាស៊ីន 117S (Saturn AL-41F) ដែលជាផលិតផលរបស់រុស្ស៊ី។ប្រភពបានបន្តទៀតថា សម្រាប់ ចិននឹងច្នៃកំលាំងម៉ាស៊ីន 117S ឲ្យទៅជាកំលាំងម៉ាស៊ីនផ្ទាល់ខ្លួន ហើយដាក់លើយន្តចម្បាំង J-20 ។បើទោះបីជាការលក់នោះ រុស្ស៊ីបានចំណេញផ្នែកហិរញ្ញវត្ថុ ពីការលក់ Su-35 តែទីក្រុងម៉ូស្គូ នឹងសោកស្តាយរឿងមួយទៀតនោះគឺការលក់ Su-27 នៅដើមឆ្នាំ ១៩៩០ ផងដែរ៕

som mok