តារាសម្តែង Owen Cheung បានចំណាយពេលត្រឹមតែ ៩ខែជម្រុះចោល ១៨គីឡូក្រាម ដើម្បីផ្លាស់ប្តូររូបរាងមកជាបុរសសាច់ដុំ ៦កង់

តារាសម្តែងប្រចាំប៉ុសស្តិ៍ទូរទស្សន៍ TVB លោក Owen Cheung បានចំណាយពេល ៩ខែជម្រុះចោល ១៨គីឡូក្រាម ដើម្បីផ្លាស់ប្តូររូបរាងថ្មីមកជាបុរសសាច់ដុំទាំងកង់ៗសម្រាប់ការថតរឿងថ្មីដែលលោកត្រូវសម្តែងតួជាអ្នកប្រដាល់មួយរូប។

ក្រឡេកមើលកាលពីមួយឆ្នាំមុន តារាវ័យ៣៤ឆ្នាំរូបនេះ បានបរិភោគអាហារ ៥ដងក្នុងមួយថ្ងៃរហូតឡើងទម្ងន់ និងដុះក្បាលពោះធំ ប៉ុន្តែពេលនេះដោយសារការងារលោកតម្រូវឱ្យតមអាហារ និងបរិភោគអាហារណាដែលសម្បូរដោយប្រូតេអ៊ីន និងព្យាយាមហាត់ប្រាណដោយក្នុងមួយថ្ងៃ Owen បានចំណាយពេលពី ៤-៥ ម៉ោងដើម្បីហាត់យកសាច់ដុំ។

មិនត្រឹមតែប៉ុណ្ណោះ មុនពេលថតរូបដាក់ក្របសម្រាប់រឿងថ្មីនេះ Owen ញ៉ាំតែបាយសប៉ុណ្ណោះក្នុងរយៈពេល៣ថ្ងៃមុនថត ដែលនេះបង្ហាញឱ្យឃើញច្បាស់ថា លោកបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ជាខ្លាំងជាមួយនឹងការងាររបស់លោក៕

Facebook Notice for EU! You need to login to view and post FB Comments!