ទេព បូព្រឹក្ស ទិញរថយន្កក្បែរ២០មុឺនដុល្លារ ក្រោយមានគេសួរថាកាលទិញ Lamborghini ច្រើនដងពេក

(ភ្នំពេញ)៖ កញ្ញា ទេព បូព្រឹក្ស និងគូស្នេហ៍គឺលោក ជី ដេវីត តែងតែត្រូវបានទស្សនិកជនតាមដាន និងគាំទ្រជានិច្ចនូវសកម្មភាពរបស់ពួកគេ។ ជាពិសេស គូស្នេហ៍តារាចម្រៀងទាំងពីរ តែងតែទិញរថយន្តទំនើបៗ ដើម្បីបំពេញក្តីស្រម៉ៃ ខណៈប្រាក់ចំណូលរបស់ពួកគេ គឺរកបានមកយ៉ាសន្ធឹកផងដែរ ពីមុខជំនួញនានា។

បង្ហោះរូបភាពអមដោយរថយន្តទំនើបទើបនឹងទិញ កញ្ញា ទេព បូព្រឹក្ស បានសរសេរសារថា «សមាជិកថ្មី Mclaren ហ្វេនចេះតែសួរពេកកាលទិញ Lamborghini ឥលូវសុំត្រឹម Mclaren សិនណា។ ពួកយើងមិនដែលបោះបង់ក្តីស្រម៉ៃរបស់យើងឡើយ មិនប្រាថ្នាបុរសមានទ្រព្យឡើយ សុំត្រឹមភាពស្មោះត្រង់ឲ្យគ្នាទៅវិញទៅមក នឹងមិនបោះបង់គ្នា និងកាន់ដៃគ្នាបន្តទៅមុខលុះអស់សង្ខា ជី ដេវីត»។

គួរជម្រាបថា តារាចម្រៀង ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស គឺជាតារាចម្រៀងឯករាជ្យ ដែលទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ត្បិតថា អ្នកទាំងពីមានហ្វេនៗជាច្រើនចាំគាំទ្រ។ គូស្នេហ៍មួយគូនេះ ត្រូវបានគេមើលឃើញថា មានសុខភមង្គលជាខ្លាំង ព្រោះក្រៅពីចំណាយពេលវេលាលើមុខជំនួញហើយនោះ ងាកមកទំនាក់ទំនងស្នេហាក៏កាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕