មុននិងក្រោយ កែសម្ភស្សសម្រស់របស់ ចោម ច័ន្ទ ខុសគ្នាដូចមេឃនិងដី

(ភ្នំពេញ)៖ បើនិយាយពីឈ្មោះរបស់អ្នកនាង ចោម ច័ន្ទ មហាជនអ្នកលេងបណ្តាញសង្គមច្រើនណាស់ពិតជាបានស្គាល់ ត្បិតថាអ្នកនាងគឺជា បងស្រីបង្កើតរបស់តារាសម្តែង ដេននី ក្វាន់ ដែលតែងតែនិយមបង្អួតសម្រស់ក្នុងសម្លៀកបំពាក់បែបសិចស៉ី ជាមួយទឹកមុខទាក់ទាញមានមន្តស្នេហ៍។

ជាមួយគ្នានេះ តារាស្រីរូបនេះ ក៏មិនធ្លាប់បានលះបាំង ពីការកែសម្ភស្សរបស់ខ្លួន និងបងប្អូនទាំង៣នោះដែរ ដោយរូបនាង តែងបង្ហើបជានិច្ចថា សម្រស់បានស្អាតដូចគំនូរសព្វថ្ងៃនេះ គឺដោយសារតែ ការកែកុនបន្ថែម តែប៉ុណ្ណោះ ជាងនេះទៅទៀត រឹតតែ មិនបិទបាំងពីរូបភាព កាលនៅសម្រស់ធម្មជាតិរបស់ខ្លួន។

យ៉ាងណាមិញថ្មីៗនេះ ស្របពេល ហាងកែសម្ភស្សរបស់បងប្អូនត្រកូល «ចោម» ជិតដំណើរហើយនោះ រូបនាង ក៏ទម្លាយស្ទើរតែគ្រប់សន្លឹកប្រៀបធៀបសម្រស់ពីមុន និង ពេលបច្ចុប្បន្ន ឃើញហើយ មហាជនលាន់មាត់ ស្ទើរតែដូចនឹងមនុស្ស២នាក់ផ្សេងគ្នាទៅហើយ ជាងនេះទៅទៀត បើមិនចេញពីមាត់សាមីខ្លួនទេនោះ ស្ទើរតែ គ្មានផ្លូវជឿថា ជាតារាស្រី ចោម ច័ន្ទ នោះដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖