Luka Modric និងReal Madrid ឈានទៅដល់ការបន្តកុងត្រាថ្មី រហូតដល់ឆ្នាំ២០២៣

បរទេស៖ កីឡាករក្រូអាតវ័យ៣៦ឆ្នាំ Modric ទើបតែបានប្រកាសឈ្មោះក្នុងបញ្ជីជម្រើសជាតិដើម្បីអាចចូលរួមការប្រកួតពានរង្វាន់ពិភពលោកសាជាថ្មីនៅក្នុងប្រទេសកាតាឆ្នាំក្រោយរួចភ្លាមថ្ងៃនេះក្លឹប Real Madrid
ក៏បានប្រកាសផ្តល់កុងត្រាថ្មីជូនកីឡាករវ័យចំណាស់នេះភ្លាមដែលមានសុពលភាពរហូទដល់ឆ្នាំ២០២៣។

Luka Modric បន្តលេងបានយ៉ាងល្អក្នុងកម្រិតអាជីពជាមួយនឹង Real Madrid ហើយតាមរយៈការទទួលស្គាល់នេះក្លឹប Real Madrid បានផ្តល់កុងត្រាថ្មីដែលមានសុពលភាពរហូតទៅដល់ខែមិថុនាឆ្នាំ២០២៣ ដែលមានន័យថាកីឡាករនឹងបញ្ចប់អាជីពនៅទីនេះតែម្តង។

មនុស្សជាច្រើនបាននាំគ្នាគិតថាគាត់នឹងសម្រេចចិត្តចូលនិវត្តពីបាល់ទាត់រួចទៅហើយតាំងតែគ្រាដែលបានជួយឲ្យក្រុមជម្រើសជាតិឡើងទៅដល់វគ្គប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ពិភពលោកឆ្នាំ២០១៨ ចាញ់បារាំងប៉ុន្តែគាត់នៅតែ
អាចបន្តលេងយ៉ាងល្អជាមួយនឹងក្លឹបនិងកំពុងមានឈ្មោះទៅលេងឲ្យក្រូអាតសាជាថ្មីនៅកាតាដដែលសម្រាប់ឆ្នាំ២០២២ ខាងមុខនេះ៕