មិនធម្មតា! បទរបស់ ឱក សុគន្ធកញ្ញា មាន អ្នកចូលស្ដាប់ឡើងដល់ ៥លានដងពី Pleng

(ភ្នំពេញ)៖ ពិតជាមិនធម្មតាឡើយ បទចម្រៀងរបស់កំពូលតារាចម្រៀងលំដាប់ប្រទេស ឱក សុគន្ធកញ្ញា ត្រូវបានរាយការណ៍មកថា មានចំនួនអ្នកចូលស្តាប់ ក្នុង Pleng រហូតដល់ទៅ៥លានដងឯណោះ។ ប្រការនេះ បានធ្វើឲ្យមហាជនលានមាត់ថា ពិតជាស័ក្តសមនឹងឈ្មោះជា កំពូលតារាចម្រៀង មែន មិនថា នៅ ទីណា ឱក សុគន្ធកញ្ញា ពិតជា ធ្វើ បាន យ៉ាង ណា បំផុត មិនឲ្យអ្នកគាំទ្រ ខក បំណង ទេ។

តួយ៉ាង ថ្មីៗនេះកំពូលតារា ចម្រៀង រូប នេះ អាច រក បាន ចំនួនចូល ស្ដាប់ បទចម្រៀង ក្នុង កម្មវិធី Pleng ដល់ទៅ ៥ លានដង ឯណោះ ដែលជា ចំនួន ច្រើនគួរ ឲ្យកត់សម្គាល់។ជាការ អរគុណ និង កោតសរសើរ Pleng by Smart ក៏ បានជូន នូវ Pleng Icon Black Plague បញ្ជាក់ថា នេះជា ជោគជ័យដ៏អស្ចារ្យរហូត បង្កើតបាន ជា សមិទ្ធផលមិនធម្មតាប្រចាំប្រទេស កម្ពុជា។

ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងដែល មាន ជោគជ័យ ខ្លាំង លើវិស័យសិល្បៈ។ ជាច្រើនឆ្នាំមក នេះ នាង ខំសម្រេច ស្នាដៃជា ច្រើន ដើម្បីអ្នកគាំទ្រ ហើយ ភាគ ច្រើននៃការងាររបស់នាង កម្រធ្វើឲ្យអ្នកដែលតែង តាមដាន ខកចិត្តណាស់។ ដូចពេលនេះ នាង ទទួល បាន ការ កោតសរសើរពី Pleng ព្រោះ វាពិតជា ស័ក្តិសម ហើយតារា ស្រីរូបនេះ ក៏ពិតជា សម នឹង ទទួល បំផុតដែរ៕