De Ligt ដល់ពេលត្រូវតែចាកចេញពី Juventus ហើយ

បរទេស៖ Brian Brobbey ដែលជាកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប RB Leipzig ត្រូវបានភ្នាក់ងារកីឡាករលោក Mino Raiola អះអាងថានឹងគួរតែចាកចេញពីទីនេះត្រឡប់ទៅក្លឹបចាស់របស់ខ្លួនវិញគឺ Ajaxនាពេលខាងមុខ។

កីឡាករ Brobbey រូបនេះបានសម្រេចចិត្តចាកចេញពី Ajax ហើយចូលរួមជាមួយនឹង RB Leipzig កាលពីរដូវក្តៅកន្លងមកក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនប៉ុន្តែបរាជ័យមិនអាចបង្ហាញទំរង់លេងល្អបានឡើយហើយទើបតែបានចាប់ផ្តើមការប្រកួតបាន២ប៉ុណ្ណោះនិងមានអាចរកគ្រាប់បាល់បាននៅឡើយ។

ដោយឡែកលោក Raiola ក៏បានលើកឡើងអំពីភាពរួចរាល់របស់កីឡាករខ្សែការពារ De Ligt ផងដែរក្នុងការចាកចេញចាប់យកមួយជំហ៊ានទៀតបន្ទាប់បានកសាងកេរ្ត៍ឈ្មោះជាមួយនឹង Juventus គិតចាប់តាំងតែពីឆ្នាំ២០១៩ក្រោយបានផ្ទេរមកពីក្លឹប Ajaxខណៈដែលពេលនេះមានក្លឹបមិនតិចជាង៣នោះទេដែលកំពុងតាមចង់បានកីឡាករខ្សែការពារហូឡង់រូបនេះ៕