រដ្ឋបាលស្រុកបន្ទាយស្រី បានប្រារព្ធពិធីបុណ្យខ្លែងទាក់ទាញភ្ញៀវទេសចរ ចូលរួមយ៉ាងច្រើនកុះករ និងលើកកម្ពស់ប្រពៃណីវប្បធម៌ជាតិ

រដ្ឋបាលស្រុកបន្ទាយស្រី បានប្រារព្ធពិធីបុណ្យខ្លែងរយៈពេល១ថ្ងៃ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងមានការចូលរួមយ៉ាងច្រើនកុះករពីមហាជន មកពីគ្រប់ ទិសទី ក្នុងគោលដៅលើកកម្ពស់ប្រពៃណីវប្បធម៌ជាតិ។

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី មានប្រសាសន៍ក្នុងឱកាសបើកកម្មវិធីបុណ្យខ្លែង ស្ថិត នៅភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រី កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ថា ការប្រារព្ធបុណ្យខ្លែងជាព្រឹត្តិការណ៍ដំបូង ដែលរដ្ឋបាលស្រុកបានបង្កើតឡើង ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ឱ្យស្របនឹងការបើកឡើងវិញ នៃវិស័យទេសចរណ៍ ដែលបានផ្អាកមួយរយៈពេលដោយសារជំងឺកូវីដ១៩ និងមានគោលដៅង្កើតកម្មវិធីនេះឱ្យទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំ។ លោកបន្តថា ក្នុងនាមជាស្រុកដែលមានសក្តានុពលលើវិស័យទេសចរណ៍ អាជ្ញាធរស្រុកតែងតែសម្លឹងមើល ដើម្បីរកលទ្ធភាពក្នុងការបង្កើតព្រឹត្តិការណ៍ផ្សេងទៅតាមរដូវកាល ឱ្យភ្ញៀវទេសចរមកទស្សនាស្រុកបន្ទាយស្រីមិនចេះជិន ណាយ។

ជាប្រភេទព្រឹត្តិការណ៍ដែលមិនមានភាពស្មុគស្មាញច្រើន ជាព្រឹត្តិការណ៍ដែលមិនមានហានិ ភ័យទៅនឹងបញ្ហាជំងឺកូវីដ ហើយជាប្រភេទព្រឹត្តិការណ៍ដែលបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានការចាប់ អារម្មណ៍ នោះជារឿងប្រសើរហើយដែលក្រុមការងារ បានពិភាក្សាហើយសម្រេចថាយើងនឹងបង្កើតជាព្រឹត្តិការណ៍ផ្សេងៗ ឧទាហរណ៍ដូចជាបុណ្យខ្លែងនេះ តាមពិតទៅសូម្បីតែនៅថ្នាក់ជាតិក៏យើងបានរៀបចំជាប្រចាំដែរ ដោយជាជំនឿបែបប្រពៃណី បែបសាសនាដែលច្រើនកើតឡើងនៅពេលប្រមូលផល គឺគោលដៅមួយក្នុងការបង្ហោះខ្លែងទៅលើមេឃបង្ហាញថាដល់រដូវប្រាំង ដល់រដូវក្រោយពេលច្រូតកាត់ហើយ។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍បុណ្យខ្លែងនេះមានថ្នាក់ដឹកនាំស្រុកនិងប្រជាពល រដ្ឋចូលរួមបង្ហោះខ្លែង យ៉ាង ច្រើន ដោយភាគច្រើនជាខ្លែង ឯកដែលមានលម្អក្បូរក្បាច់យ៉ាងស្រស់ស្អាតដែលបញ្ជាក់ពីអត្តសញ្ញាណជាតិ ហើយទទួលបានការគាំទ្រយ៉ាងខ្លំាងពីអ្នកចូលរួម។

ក្រៅពីការប្រារព្ធបុណ្យខ្លែងនេះ រដ្ឋបាលស្រុក ក៏គ្រោងនឹងបង្កើតឱ្យមានពិព័រណ៌ម្ហូបអាហារជនបទ នៅក្នុងភូមិព្រះដាក ដើម្បីអបអរ សាទរពិធីបុណ្យចូលឆ្នាំសកល ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ២០២២ ដើម្បីបង្ហាញពីមុខម្ហូបប្រចាំតំបន់យ៉ាងឆ្ងាញ់ពិសាទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៕