Icardi នឹងវិលត្រឡប់មកអ៊ីតាលីវិញតែមិនមែនក្លឹបចាស់ Inter Milan ឡើយ

បរទេស៖ ប្រធានក្លឹប Inter Milan លោក Beppe Marotta នៅសប្តាហ៍នេះបានបង្កើនកំដៅនៃការដោះដូរកីឡាករខ្សែប្រយុទ្ធ Mauro Icardi ឲ្យកាន់តែក្តៅឡើងថានឹងអាចផ្ទេរមកចូលរួមជាមួយនឹងក្លឹបនៅអ៊ីតាលីវិញ។

បច្ចុប្បន្នកំពុងលេងឲ្យក្លឹប PSG កីឡាករ Icardi ធ្លាប់ជាអតីតកីឡាករឆ្នើមរបស់ Inter Milan ប៉ុន្តែទោះបីជាយ៉ាងណាក្តីបុរសប្រធានក្លឹបរូបនេះអះអាងថាគាត់នឹងមិនអាចត្រឡប់មកចូលរួមជាមួយ Inter វិញនោះទេពីព្រោះថានៅទីនេះកីឡាករខ្សែប្រយុទ្ធមានគ្រប់គ្រាន់ទៅហើយ។

លោកបន្តទាំងជឿជាក់ថាកីឡាករខ្សែប្រយុទ្ធល្អដូចជា Icardi បែបនេះលីគអ៊ីតាលីនឹងត្រូវតែស្វាគមន៍ជានិច្ចហើយលោកជឿជាក់ថា Juventus នឹងក្លាយទៅជាជម្រើសដ៏ល្អបំផុតសម្រាប់កីឡាកររូបនេះ៕