បានគូស្នេហ៍ស្អាត ស្រាប់តែសុខៗ នាយ ចឺម ទម្លាយសារបែបនេះ!

(ភ្នំពេញ)៖ ទោះបីជា នាយចឺម មានជំពាក់ចិត្តស្នេហ៍ទៅលើនារី ដែលជាអ្នកមេម៉ាយកូនមួយក៏ពិតមែន ប៉ុន្តែស្នេហាលើកនេះមើលទៅ នាយចឺម ហាក់មានភាពច្បាស់លាស់ ដោយកន្លងមកនេះ នាយតែងបង្ហាញឲ្យមហាជន និងគាំទ្ររបស់ខ្លួនបានដឹងពីទំនាក់ទំនងស្នេហាលើកនេះ គឺនាយនឹងជ្រើសយកជាគូអនាគត ។

ជាក់ស្តែងស្រាប់តែនៅពេលថ្មីៗនេះ នាយ ចឹម បានបង្ហោះរូបភាពមួយសន្លឹក ជាមួយរបស់ខ្លួន ព្រមទាំងបានភ្ជាប់សារមួយឃ្លា នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ឲ្យមហាជនបានយល់ថា នាយគោរពស្រលាញ់ ហើយថែមទាំងខ្លាចសង្សារទី៤ នេះមិនធម្មតាទេ ទោះបីជាតារាចម្រៀងប្រុសរូបនេះ បដិសេធថា លោកមិនបានខ្លាចអ្នកនាងក៏ដោយ ។

ដោយក្នុងនោះនាយចឹងក៏ បានអះអាងយ៉ាងដូច្នេះថា «អ្វីដែលខ្ញុំមិនធ្វើ គឺអ្វីដែលគាត់មិនចង់ អ្វីដែលគាត់មិនអនុញ្ញាតិ អ្វីដែលបំផ្លាញស្នាមញញឹមគាត់ បែបហ្នឹងមិនមែនខ្ញុំខ្លាចគាត់ តែជាការឲ្យតម្លៃ ស្រលាញ់ គោរព មនុស្សម្នាក់ដែលខ្ញុំស្រលាញ់ ព្រោះគាត់ តែងតែ ឲ្យតំលៃ ស្រលាញ់ គោរព និង មើលថែខ្ញុំគ្រប់ពេល សេង សុខឃីម»៕

សូមបញ្ជាក់ថាកន្លងមកតារាចម្រៀងនាយចឺមធ្លាប់ឆ្លងកាត់ជីវិតជាសង្សារជាមួយនារីបីនាក់រួចហើយរួមមានតារាសម្ដែងកញ្ញាស្រីខួច,តារាសម្ដែង អៀរ ម៉េងលិ និងតារាសម្ដែងហ្វាហ្វា។ ចុងក្រោយនាយ ចឺម សាងស្នេហ៍ជាមួយអ្នកមេម៉ាយកូន១អ្នកនាង សេង សុខឃីម ៕