ញាក់សាច់! កូនស្រី Michael Jackson ស្រាប់តែស្រាតននលគោក ក្នុងពិធីបុណ្យ Full Moon

(បរទេស)៖ មហាជនជាពិសេសអ្នកលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញ នាង Paris Jackson កូនស្រីពៅរបស់ស្ដេចចម្រៀងប៉ុប Michael Jackson បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមគាំងសឹងនិយាយមិនចេញ ក្រោយពេលនាងបញ្ចេញរូបអាក្រាតកាយទាំងស្រុង ដើម្បីអបអរពិធីបុណ្យ Full Moon។

តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀង នាង Paris Jackson បានយករូបថតស្រាតរបស់ខ្លួនចំនួន ៣សន្លឹក Add Story ក្នុងគណនី Instagram ផ្ទាល់ខ្លួន ធ្វើឱ្យហ្វេនៗភ្ញាក់ផ្អើល និងនាំគ្នាចូលទៅខមិន (Comment) សរសើរព្រោងព្រាត។ ក្នុងនោះគេឃើញថា រូបថតដែលគ្មានសម្លៀកបំពាក់បិទបាំងរបស់នាង នាងមិនបានថតតែឯងឡើយ គឺនាងបានថតជាមួយមិត្តភក្តិប៉ុន្មាននាក់ ខណៈកំពុងរៀបចំទទួលពិធីបុណ្យ Full Moon កាលពីសប្ដាហ៍មុន។

គួររំលឹកដែរថាវាមិនមែនជាលើកទីមួយទេ ដែលតារាស្រីវ័យ ២៣ ឆ្នាំរូបនេះបានបង្ហោះរូបអាក្រាតក្នុង Instagram របស់នាង ដោយកាលពីប៉ុន្មានខែមុន នាងធ្លាប់បញ្ចេញរូបស្រាតននលគោកក្នុងបន្ទប់ទឹកម្ដងរួចមកហើយ៕