ក្រោយចូលសិល្បៈវិញ វ៉ាន់ នីឡា ស្រាប់តែស្រក់ទឹកភ្នែកទាំងនៅលើឆាកចម្រៀង ព្រោះរំភើបពេក!

(ភ្នំពេញ)៖ បន្ទាបប់ពីបាត់មុខលើឆាកតន្រ្តីអស់ជាច្រើនឆ្នាំមក កញ្ញា វ៉ាន់ នីឡា បានបង្ហាញខ្លួនសារជាថ្មីនៅលើឆាកតន្ត្រីលើកដំបូងនៅ ក្នុងកម្មវិធីពិព័រណ៌ផលិផល នៅឯផ្សារទំនើបអ៊ីអន និងបានលើកយកបទចម្រៀងជាច្រើនបទមក បកស្រាយ នៅក្នុងកម្មវិធី និងជាការដូក្នុងការបង្ហាញខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញា វ៉ាន់ នីឡា បានបង្ហាញពីក្តីរំភើបដល់ថ្នាក់ហូរទឹកភ្នែកនៅពេលដែលនាងបកស្រាយបទចម្រៀង ដែលមានអ្នកគាំទ្រ ចូលរួមនៅទីនោះស្រែកហ៊ោរកញ្ជ្រៀវអបអរសាទរក្នុងការវិលត្រលប់មកកាន់ឆាកតន្ត្រីសារជាថ្មីរបស់នាង។

វ៉ាន់ នីឡា បញ្ជាក់ថា “ខ្ញុំមិនដឹងថាវិលត្រឡបកមវិញលើកនេះ មានមនុស្សប៉ុន្មានភាគរយ ដែលគាត់នៅតែចាំ ខ្ញុំ ហើយនៅតែចង់ស្តាប់ចម្រៀងរបស់ខ្ញុំ ប៉ុន្មានខ្ញុំអត់ខ្វល់ទេ ទោះបីជាក្នុងចំណោម១០ភាគ មានតែ ១ភាគរយដែល នៅគាំទ្រខ្ញុំ ក៏ខុសចិត្តច្រៀងជួនពួកគាត់ដែរ ទោះបីមានតែ១ភាគ នៅក្នុងការគាំទ្រ តិចក៏ដោយ គឺខ្ញុំសប្បាយចិត្ត ហើយនិងស្វាគមន៍ និងសប្បាយចិត្តខ្លាំងបំផុត ដែលពួកគាត់នៅគាំទ្រខ្ញុំ»។ លើសពីនេះ តារាចម្រៀងតូចច្រលឹងរូបនេះក៏បានអះអាងថា ខ្លួននឹងនាំយកបទចម្រៀងថ្មីៗ មកប្រើជូនអ្នកគាំទ្រជាបន្តបន្ទាប់ទៀតផងដែរ។

សូមបញ្ជាក់ថា អតីតតារាចម្រៀង ប្រចាំផលិតកម្ម Pleng Records កញ្ញា វ៉ាន់ នីឡា បានស្ងប់ស្ងាត់ពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ បន្ទាប់ពីនាងមានបញ្ហាចម្រូងចម្រាសស្នេហាជាមួយកូនអ្នកមានស្តុកស្ដម្ភកាលពីប៉ុន្មានឆ្នាំមុន។ ទោះបីជាមិនបានបង្ហាញមុខតាមឆាកតន្ត្រីនានា ប៉ុន្តែនាងតែងភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមនានាជាធម្មតា៕