កៀកថ្ងៃឆ្លងឆ្នាំ! អតីតបវរកញ្ញា រ៉េត សារីតា កំពុងបណ្តើរគ្នាយ៉ាងផ្អែមល្ហែមជាមួយគូស្នេហ៍ នៅក្រៅប្រទេស

(ភ្នំពេញ)៖ ពិតណាស់ នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ឆ្នាំ២០២១ នឹងត្រូវឆ្លងផុត ចូលឆ្នាំ២០២២ហើយ ដែលពេលវេលានេះ បងប្អូនភាគច្រើន សុទ្ធតែមានគម្រោងជួបជុំគ្រួសារ បងប្អូន ជាពិសេសទៅទៀតនោះ គឺគម្រោងដំណើរកម្សាន្តតែម្តង ព្រោះកំឡុងពេលឆ្លងឆ្នាំជាពេលវេលាសម្រាក ដែល បងប្អូនខ្លះក៏ដើរលេងក្នុងស្រុក ខ្លះទៀតហោះទៅក្រៅប្រទេសជាដើម។

តួយ៉ាង ងាកមកមើល អតីតបវរកញ្ញាចក្រវាឡ២០២០ កញ្ញា រ៉េត សារីតា កាន់តែកៀកថ្ងៃឆ្លងឆ្នាំហើយនោះ ពេលនេះនាងក៏បានហោះទៅក្រៅប្រទេស ដើរលេងកម្សាន្ត ចាប់ពីពេលនេះទៅហើយ អ្វីដែលកាន់តែពិសេសនោះគឺ អ្នកទាំងពីរ ដើរលេងកម្សាន្តជាមួយគូស្នេហ៍ខ្លួនយ៉ាងរំភើយ ។

គ្រាន់តែឃើញរូបភាព ក៏ដឹងថា ចំហាយក្តីសុខ និងរីករាយដល់កម្រិតណាដែរ មិនត្រឹមតែបាន ដើរលេងជាមួយនឹងមនុស្សជាទីស្រឡាញ់នោះទេ ក៏ឆ្លៀតបានដើរលេងនៅក្រៅប្រទេសថែមទៀតផង ដែលធ្វើឲ្យពេលវេលានេះ កាន់តែពិសេសខ្លាំងឡើង៕