ស្ងាត់ៗ!តារាចម្រៀង នៅ ស៊ីនឿន ចូលរោងការបាត់

(ភ្នំពេញ)៖ នៅទីបំផុតតារាចម្រៀង នៅ ស៉ីនឿន បានសម្រេចដឹកដៃនារីដ៏ស្រស់សោភាមួយរូប ចូលរោងការនៅព្រឹកនេះហើយ អមដោយការផ្តល់កិត្តិយសចូលរួមពីសំណាក់សាច់ញាតិជាច្រើនផងដែរ។

ពិតណាស់ ជឿជាក់ថា បងប្អូនប្រាកដជាបានស្គាល់រួចមកហើយ តារាចម្រៀងស្រីលោក នៅ ស៊ីនឿន ដែលរូបលោក ធ្លាប់មានសន្ទុះប្រជាប្រិយភាពខ្លាំងក្លា កាលពីពេលកន្លងទៅ ដែលជាតារាសម្លេងផ្អែមប្រចាំផលិតកម្មហង្សមាស ។

យ៉ាងណាមិញ កាលពីប៉ុន្មានខែមុននេះ តារាប្រុសរូបនេះ បានទម្លាយរូបថត Pre-Wedding ជាអនាគតភរិយា ឃើញហើយ មហាជនចាប់អារម្មណ៍ជាខ្លាំង។ ជាមួយគ្នានេះ ក្រោយទម្លាយរូបភាពPre-Wedding ថ្ងៃមុនសោះ ស្រាប់តែ ព្រឹកនេះនៅ ស៊ីនឿន បានចូលរោងការបាត់ទៅហើយ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋគារលំដាប់ផ្កាយប្រាំ សូហ្វីតែល ព្រមទាំងមានតារាខ្មែរមួយចំនួន បានបង្ហោះរូបភាពចូលរួមមង្គលការរបស់ តារាប្រុសរូបនេះ យ៉ាងកុះករតែម្តង៕