ក្រោយល្បីថា មានទំនាក់ទំនងស្នេហានឹងគ្នា ពេលនេះមេធាវី២រូប ចេញមកបញ្ជាក់ពីទំនាក់ទំនងរវាង អ៊ាន សៀវម៉ី និង លោកមេបក្ស William Guang

(ភ្នំពេញ)៖ ខណៈរឿងរ៉ាវប្លន់យកទ្រព្យសម្បត្តិរបស់អ្នកលក់អនឡាញល្បីឈ្មោះ អ៊ាន សៀវម៉ី កំពុងល្បីពេញបណ្តាញសង្គម និងមេដឹកនាំប្លន់ត្រូវបានគេដឹងថា ជាលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ដែលជាមេបក្សខ្មែរក្រោកនោះ ស្រាប់តែមានសារព័ត៌មានមួយចំនួនចុះផ្សាយថា អ៊ាន សៀវម៉ី និង William Guang មានទំនាក់ទំនងស្នេហានឹងគ្នា។

ក្រោយមានព័ត៌មានបែបនេះ គេឃើញថា មេធាវីតំណាងដោយអាណត្តិឲ្យអ្នកស្រី អ៊ាន សៀវម៉ី បានចេញមុខមកបដិសេធភ្លាមៗ ចំពោះការចុះផ្សាយថា «សៀវម៉ី ជាស្រីកំណានគ្មានទីបញ្ជប់របស់ វីល្លាម ដែលជារឿយៗពួកគេតែងណាត់ជួបគ្នា ដើម្បីធ្វើដំណើរទេសចរណ៍ទៅឋានសួគ៌លោកកី» គឺជាព័ត៌មានបំភ្លើសខុសការពិត។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់មេធាវី តំណាងដោយអាណត្តិឲ្យអ្នកស្រី អ៊ាន សៀវម៉ី៖