ប៉ុន្មានថ្ងៃមុន! Juventus ថ្ងៃនេះ Inter Milan ម្តងកំពុងរងការស៊ើបអង្កេតលើបញ្ហាដោះដូរកីឡាករ

បរទេស៖ ក្លឹបយក្សអ៊ីតាលី Inter Milan កំពុងត្រូវបានស្ថិតនៅក្រោមការស៊ើបអង្កេតដោយការិយាល័យកិច្ចការងារគ្រប់គ្រងច្បាប់ហិរញ្ញវត្ថុក្រោយពេលដែលក្លឹបត្រូវបានអជ្ញាធរចូលឡោមព័ទ្ធនៅក្នុងស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុង Milan ។

យោងតាមការឯកសារដែលជាភស្តុតាងរបស់អជ្ញាធរបានបង្ហាញអំពីកំហុសនិងសកម្មភាពខុសច្បាប់ជាច្រើនពាក់ព័ន្ធទៅនឹងការដោះដូរកីឡាករដែលបានកើតឡើងនៅអំឡុងឆ្នាំ២០១៧ដល់ឆ្នាំ២០១៩កន្លងមក។

គួរឲ្យដឹងដែរថាហេតុការណ៍នេះបានកើតឡើងបន្តិចប៉ុណ្ណោះបន្ទាប់ពីក្លឹប Juventus ក៏បានស្ថិតនៅក្រោមការស៊ើបអង្កេតស្រដៀងគ្នានេះផងដែរ។

កីឡាករដោះដូរដែលបានធ្វើឡើងនៅអំឡុងពេល២ឆ្នាំនេះគេបានដឹងថាមានដូចជាកីឡាករ Romelu Lukaku, Christian Eriksen, Nico Barella, Radja Nainggolanនិងកីឡាករ Lautaro Martinez ផងដែរ៕