ជិះម៉ូតូសុខៗ! ស្រាប់តែដួលគាំងបេះដូងស្លាប់មួយរំពេច

ភ្នំពេញ ៖ ស្រ្តីមេម៉ាយម្នាក់មកលេងបងប្រុស មិនទាន់បានមួយថ្ងៃផង បានចេញទៅញាំអីនៅខាងក្រៅ ពេលត្រឡប់វិញជិតដល់ផ្ទះ ហើយកំពុងនិយាយទូរស័ព្ទ ស្រាប់តែដួលគាំងបេះដូងស្លាប់មួយរំពេចនៅចិញ្ចើមផ្លូវ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលវេលាម៉ោង ៤នឹង០៥នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចមុខខារ៉ាអូខេឌីយ៉ាម៉ង់វេងស្រេង ផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។សពស្រ្តីរងគ្រោះឈ្មោះ រី សុខណាង អាយុ៣៦ឆ្នាំមុខរបរលក់ដូរ មានស្រុកកំណើត ភូមិចំបក់ ឃុំវ័ល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បើយោងតាមសម្ដីបងប្រុស របស់ស្រ្តីរងគ្រោះ ឈ្មោះ រី រ៉ុម អាយុ ៤២ឆ្នាំ មុងរបររត់កង់បី បានឲ្យដឹងថា ប្អូនស្រី ទើបមកលេងគាត់ មិនទាន់បានមួយថ្ងៃផង ហើយបានជិះម៉ូតូចេញទៅក្រៅថា ទៅញាំមីហិរពេលត្រឡប់មកវិញ ក៏កើតរឿងបែបនេះតែម្ដង។

តាមប្រភពព័ត៌មានៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បានឃើញស្រ្តីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Nex ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 1F 2904 ជិះបញ្ច្រាសផ្លូវនិយាយទូរស័ព្ទ ខណៈមកដល់កន្លែងកើហេតុ ឈប់ម៉ូតូដួលប្រកាច់បែកពពុះមាត់ ត្រូវបានអ្នកជិតខាងសង្រ្គោះបឋម និងសាច់ញាតិលើដាក់កង់បី ដើម្បីដឹកយកទៅមន្ទីរពេទ្យ តែអកុសល្យស្រ្តីរងគ្រោះស្លា.ប់បាត់ទៅហើយ។

ក្រោយមកសមត្ថកិច្ចបានមកដល់ រាយការណ៍ទៅការិយាល័យជំនាញ កោសល្យវិច័យបច្ចេកទេស ចុះមកធ្វើពិនិត្យសព រួចបញ្ជាក់ថា ស្រ្តីរងគ្រោះខាងលើនេះ បានស្លា.ប់ដោយសារគាំងបេះដូង រួចធ្វើកំណត់ហេតុ ប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីនៅឯស្រុកកំណើត៕

 

Facebook Notice for EU! You need to login to view and post FB Comments!