អបអរសាទរ! វីរៈ និច្ច ទទួលចំណងដៃពិសេស បានកូនភ្លោះតែម្តង

(ភ្នំពេញ)៖ បន្ទាប់ពីរៀបការបានជាង២ខែកន្លងមកនេះ នៅទីបំផុត តារាចម្រៀងវ័យក្មេង សំនៀងមានទឹកដម វីរៈ និច្ច បានទទួលចំណងដៃដ៏ពិសេសហើយ គឺមានកូនភ្លោះតែម្តង ខណៈដំណឹងនេះ បានធ្វឲ្យមហាជន ជាពិសេសអ្នកគាំទ្រចូលរួមអបអរសាទរជាបន្តបន្ទាប់ ចំពោះរូបនាងផ្ទាល់និងស្វាមី។

ក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន តារាចម្រៀង វីរៈ និច្ច បានបង្ហោះរូបភាពទៅពិនិត្យសុខភាព ភ្ជាប់ជាមួយសារថា «នេះជាកាដូធំបំផុតសំរាប់គ្រួសាររបស់ខ្ញុំមិនមែន១ ទេគឺទទួលបានសមាជិកថ្មីរហូតទៅដល់២ (ភ្លោះ) គ្មានពាក្យនិយាយអ្វីទេគឺរំភេីបខ្លាំងណាស់ Surprise ខ្លាំងមែនទែន អារម្មណ៍នេះមិនដែរបានទទួលពីមុនមកទេ រឿងដែរនឹកស្មានមិនដល់បែបនេះ»។

គួរជម្រាបថា តារាស្រី វីរៈ និច្ច បានរៀបការជាមួយថៅកែសណ្ឋាគារមួយនៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ ដោយមានការចូលរួមពីសំណាក់ញាតិមិត្តសិល្បៈជាច្រើន៕