ចាប់បានម្នាក់ទៀត! ​មុខសញ្ញាប្លន់ទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានរបស់អ្នកលក់ឡេ​ អ៊ាន​ សៀវម៉ី​

ខេត្តបាត់ដំបង​៖ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ​២០​២១វេលាម៉ោង ១៣ និង ០០ នាទី ស្ថិតនៅចំ​ណុច​ចំណតរថយន្តស្ថិតក្នុង ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង​ អនុវត្តតាម​យោ​បល់របស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំបង​ រួមនឹងយោបល់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​ កម្លាំងនគរបាលស្រុកមោងឫស្សី​ រួមជាមួយកម្លាំង​នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រាលនៃស្នងការដ្ឋាន រួមសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាកជាតិដឹកនាំដោយលោកវរ​សេនីយ៍ឯកខេង ម៉េង ឈាងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិព្រែក
ទ្រាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងម៉ូតូ០១គ្រឿង ម៉ាកហុងដាឃ្លិច ពណ៌​ខ្មៅលាយក្រហម សេរីឆ្នាំ២០១៩ ស្លាកលេខ កណ្តាល 1AB-4235 ដែលជនសង័្សយរូប​នេះមានសកម្មភាពពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ទ្រព្យសម្បត្តិ)ក្នុងលំនៅដ្ឋានរបស់​ អ្នកលក់ឡេ​ អ៊ាន​សៀវម៉ី​ ​កាលពីថ្ងៃ១៩ខែ​ធ្នូ ឆ្នាំ២០២១ នោលសង្កាត់​ចោមចៅទី០១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ហេីយរត់គេចខ្លួនពីការតាម​ប្រម៉ាញ់របស់សមត្ថកិច្ចនៅទីនោះ​ មកដល់ទឹកដីខេត្តបាត់​ដំ​បង។

តាមប្រភពពីសមត្ថកិច្ចដែលអនុវត្តការងារនេះបានឱ្យដឹងថា​ មុខសញ្ញាឈ្មោះនេត​ ផៃមុនី​ រូប​នេះហេីយគឺជាអ្នកស្លៀកពាក់ឯកសណ្ឋានបន្លំជាសមត្ថកិច្ចមាន​កាន់ក្រដាស់ដីកាក្លែងក្លាយផង​ចូលធ្វេីសកម្មភាព​នៅថ្ងៃកេីតហេតុនោះ​ ក្រោម​កិច្ចបញ្ជាដឹកនាំផ្ទាល់ពីឈ្មោះ​ សុខ​សុវណ្ណវឌ្ឍនាសាប៊ុង​ ហៅ​ វីល្លៀមគ័ង​ William Guang។

នៅក្រោយពេលឃាត់ខ្លួ​នជនសង្ស័យត្រូវបាន​ប្រគល់ជូនទៅកម្លាំងនាយដ្ឋានព្រហ្មទណ្ឌ នៅ​ថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៣ និង ៣០ នាទី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

ប្រភព៖​ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង