លោកស្រី ទ្រី ដាណា ថា ខ្លួនស្រឡាញ់ប្តីណាស់ តែមកពីរឿងនេះ ទើបគ្រួសារបែកបាក់

(ភ្នំពេញ)៖ ម្ចាស់ហាងពេជ្រ លោកស្រី ទ្រី ដាណា ស្រាប់តែទម្លាយអាថ៌កំបាំងក្នុងចិត្តទាំងព្រឹកទៅកាន់មហាជន និងអ្នកគាំទ្រលើបណ្តាញសង្គម ពីមូលហេតុដែលឈាន់ដល់ការបែកបាក់គ្នារវាងប្តីប្រពន្ធរបស់លោកស្រី។

ក្នុងបណ្តាញសង្គម លោកស្រី ទ្រី ដាណា បានបង្ហោះសាររៀបរាប់ថា «តាមពិតចឹងសោះបងប្អូនបានគាត់ខំបំបែកបំបាក់ខ្ញុំនិងពួម៉ៅណាស់ គាត់ថាគាត់ចង់ល្បី លោកអើយអីក៏ឃោឃៅម្លេះចឹងបានរាល់ថ្ងៃនេះខំផុសឌៀមដាមមកខ្ញុំរហូត។ ព្រោះគាត់សប្បាយចិត្តពេលបំបែកខ្ញុំជាមួយពូម៉ៅបានសំរេចតែខ្ញុំក៏សរសើរពូម៉ៅខ្ញុំដែរ ដែលរើសយកគ្រួសារនិងស្រីក្រៅចោលប្រពន្ធកូន តែខ្ញុំក៏មិនតូចចិត្តដែរ ដោយសារប្តីយើងទេ ជឿរគ្រួសារជាងប្រពន្ធកូនខ្ញុំប្រាប់បងប្អូនតាមត្រង់ថាខ្ញុំ និងពូម៉ៅពីមុនមកគាត់បែងចែកដាច់ រវៀងគ្រួសារគាត់និងជីវិតគូពួកខ្ញុំមិនដែលឈ្លោះគ្នាទេតែក្រោយមកដោយសារ ចិត្តរបស់ខ្ញុំនេះវាឆ្គួតខ្លួនឯង ទៅជួយប្អូនរបស់គាត់នេះតាំងតែពីជួយមកជីវិតគ្រួសារខ្ញុំមានបញ្ហាសឹងរាល់ថ្ងៃថ្ងៃណាក៏មុខពូម៉ៅមិន ដែលស្រស់ដែរតើអោយខ្ញុំជួយរបៀបណាទៅលោកអើយ»។

លោកស្រី ទ្រី ដាណា បានរៀបរាប់ទៀតថា «ជួយហើយខុសទៀតហើយស្មានថា ប្តីខ្លួនឯងសរសើរប្រពន្ធថាប្រពន្ធចិត្តបាន តែមិនមែនទេបងប្អូនអើយ ការជួយរបស់ខ្ញុំដូចនាំដុំភ្លើងចូលក្នុងផ្ទះខ្ញុំទៅវិញពេលដែរខ្ញុំជួយហើយហេតុអីក៏មិនអោយខ្ញុំសុខ? តែចុងក្រោយខ្ញុំចាញ់នាងដដែល ចាញ់ត្រង់ខ្ញុំមិនអាចរស់នៅក្នុងការគ្រប់គ្រងរបស់គេទេ ដោយសារប្តីខ្ញុំស្តាប់គ្រួសារខ្លាំងពេករហូតឡាយបំពានខ្ញុំរាល់ថ្ងៃនេះអាណិតពូម៉ៅណាស់ តែដោយសារគាត់ជឿរសម្តីគ្រួសារពេកទើបសុខចិត្តបំផ្លាញ់គ្រួសារបែបនេះមិនដែលស្រឡាញ់ប្រពន្ធកូនទេសរុបសេចក្តីមកវិញ មូលហេតុនៃការលែងលះនេះដោយសារខ្ញុំលែងជួយប្អូនស្រីនេះហើយគាត់វ៉ៃធ្វើបាបខ្ញុំទាំងកាយនិងចិត្តដោយសារស្តាប់គ្រួសារខាងមករករឿងខ្ញុំរហូត បងប្អូនមើលតែក្នុងការឡាយរបស់ពូម៉ៅពេលមានរឿងដំបូងទៅដឹងហើយ»។

លោកស្រីបន្ថែមថា «ខ្ញុំស្រលាញ់ប្ដីណាស់ហើយក៏ស្មោះខ្លាំងណាស់ហើយក៏ប្រឹងខ្លាំងណាស់ដើម្បីគ្រួសារមួយនេះតែទីបញ្ចប់ប្តីខ្ញុំមិនដែលអោយតំលៃខ្ញុំទេ នេះហើយជាការឈឺចាប់បំផុតរបស់មនុស្សស្រីប្រពន្ធមុនផ្តាំទៅប្រពន្ធក្រោយផងថាបើចង់រស់នៅមួយពូម៉ៅបានសុខទាល់តែយកចិត្តនិងតាមគ្រប់រឿងរបស់គ្រួសារគាត់ជាពិសេសនាងម្នាក់និង ព្រោះមិនចឹងទេមិនសុខទេព្រោះពូម៉ៅគាត់មិនចេះបែងចែកដាច់រវៀងគ្រួសារគាត់និងប្រពន្ធទេ»៕