ទីបំផុត ចេញផ្លូវការហើយបទចម្រៀងបែបយុវវ័យ «LAMBO TOY» របស់តន់ ចន្ទ សីម៉ា

(ភ្នំពេញ)៖ បន្ទាប់ពីធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រតារាចម្រៀងស្រី តន់ ចន្ទសីម៉ា តាមរយៈការចេញTrailer MV បែបជីវិត High show មួយកាលពីប៉ុន្មានថ្ងៃមុន ឥឡូវនេះបានចេញFull MV ហើយ។

បទ ”Labo Toy” ច្រៀងដោយតារាចម្រៀងជួរមុខរបស់ផលិតកម្មGalaxy ចេញនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នេះ ពិតជាធ្វើឲ្យប្រិយមិត្ដ ជាពិសេសយុវវ័យដែលមានការរស់នៅបែបhigh show មានការចាប់អារម្មណ៍ខ្លាំង។ នៅក្នុងMV នេះ គេចាប់អារម្មណ៍ក្នុងឈុតឆាកសម្ដែងបែបកំប្លែង និងជីវិតរស់នៅបែបអភិជន ដោយមានការចូលរួមសម្ដែងដោយតារាល្បីៗដូចជា៖ លោក សាវិន ហ្វីលីព លោក ប៉ែន ចំរុង លោក អាឡិក ចន្ដ្រា និងកញ្ញា តន់ ចន្ទសីម៉ា ដែលនាងជាម្ចាស់សំនៀងផង និងជាអ្នកដើរតួសំខាន់មួយរូបនៅក្នុងMV នេះ។

ដើម្បីចង់ដឹងថាតើMV នេះមានលក្ខណៈពិសេស និងគួរឲ្យចាប់អារម្មរណ៍កម្រិតណា តោះ សូមទស្សនាទាំងអស់គ្នា៖

Facebook Notice for EU! You need to login to view and post FB Comments!