លោក Rangnick ស្វាគមន៍គ្រូជំនួយថ្មីដើម្បីត្រៀមការដោះដូរខែមករានេះ

បរទេស៖ ទីបំផុតក្លឹបបិសាចក្រហម Man UTD បានធ្វើការតែងតាំងដៃស្តាំម្នាក់របស់គ្រូបង្វឹកលោក Ralf Rangnick ក្នុងពេលដែលក្លឹបកំពុងធ្វើការកែប្រែទំរង់ក្រុមយ៉ាងស្ងប់ស្ងាត់ហើយការដោះដូរសំខាន់ៗមួយចំនួននឹងអាចកើតឡើងនៅក្នុងខែមករានេះហើយ។

ក្លឹបបិសាចក្រហម Man UTD បានប្រកាសតែងតាំងលោក Ewan Sharp និងលោក Chris Armas ដើម្បីចូលរួមជាមួយនឹងក្រុមការងាររបស់លោក Rangnick ដែលពួកគេទាំងពីរធ្លាប់ជាមនុស្សដ៏ខ្លាំងធ្វើការរួមគ្នានៅនឹងក្លឹប New York Red Bulls ។

បិសាចក្រហម Man UTD ត្រូវបានគេមើលឃើញបានត្រៀមខ្លួនរួចរាល់ក្នុងការនាំយកកីឡាករខ្សែបម្រើការពារម្នាក់មកចូលរួមក្លឹបដែលជាតំណែងអទិភាពជាយូរមកហើយ Old Trafford មិនទាន់អាចធ្វើបាននៅឡើយ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីក៏មានរបាយការណ៍ដែរថាគ្រូបង្វឹកលោក Rangnick នឹងធ្វើការនាំយកកីឡាករខ្សែប្រយុទ្ធជួរមុខជំនួសវិញដោយក្នុងនោះកីឡាករឆ្នើម Tyler Adams របស់ក្លឹប RB Leipzig គឺកំពងស្ថិតនៅក្នុងបញ្ជីដែលត្រូវធ្វើការ៕