Dembele និងBarcelona ព្រមព្រៀងបន្តកុងត្រាថ្មីរយៈពេល ៥ឆ្នាំទៀត!

បរទេស៖ The Goal និង The Sport ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធស្លាបជនជាតិបារាំង Dembeleដែលនឹងអាចក្លាយជាកីឡាករគ្មានតម្លៃខ្លួនរដូវក្តៅក្រោយនោះទីបំផុតគឺនឹងអាចបន្តកុងត្រាថ្មីជាមួយនឹង Barcelona ហើយ។

ប្រភពដដែលបានសរសេរទៀតថាមកដល់ពេលនេះទាំងក្លឹបនិងកីឡាករបានយល់ព្រមគ្នាទៅលើគ្រប់លក្ខខណ្ឌនៃការទាមទាររៀងខ្លួនជាមួយនឹងកុងត្រាថ្មីដែលមានរយៈពេល៥ឆ្នាំ។

បញ្ហាសំខាន់ដែលបានឈានទៅដល់ការចុះកិច្ចព្រមព្រៀងថ្មីនេះគឺដោយសារតែកីឡាករ Dembele ផ្ទាល់បានយល់ព្រមក្នុងការបន្ទាបប្រាក់ក្រៃហើយការប្រកាសកុងត្រាថ្មីនឹងអាចធ្វើឡើងក្នុងពេលសប្តាហ៍ខាងមុខនេះហើយ៕