ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសព័ត៌មាន ករណីប្រើប្រាស់លេខចុះបញ្ជី លើរថយន្ត២គ្រឿងផ្សេងគ្នា

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ករណីប្រើប្រាស់លេខចុះបញ្ជី “ភ្នំពេញ 2AQ-1333” លើរថយន្ត២គ្រឿងផ្សេងគ្នា (រថយន្ត Hyundai Venue បំពាក់ផ្លាកលេខស្របច្បាប់ និងរថយន្ត Lexus NX 200t បំពាក់ផ្លាកលេខក្លែងក្លាយ) ដោយក្រសួងជំនាញ បានអះអាងថា ករណីរថយន្ត Lexus NX 200t បំពាក់ផ្លាកលេខក្លែងក្លាយខាងលើ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានធ្វើការជូនដំណឹង ទៅអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយស សូមជម្រាបជូនដល់សាធារណជន ឱ្យបានជ្រាបថា នាពេលកន្លងទៅថ្មីៗនេះ មានករណីផ្សព្វផ្សាយរូបភាព លើបណ្តាញសង្គមហ្វេសប៊ុកនានា អំពីរថយន្ត២គ្រឿង ប្រើប្រាស់លេខចុះបញ្ជី “ភ្នំពេញ 2AQ-1333” លើរថយន្ត២គ្រឿងផ្សេងគ្នា (រថយន្ត Hyundai Venue និង រថយន្ត Lexus NX 200t) បង្កការភ្ញាក់ផ្អើលជាសាធារណៈ។ ក្រោយពីបានធ្វើការស្រាវជ្រាវតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត និងពិនិត្យលើសំណុំឯកសារពាក់ព័ន្ធ ក្រសួងសូមធ្វើការបំភ្លឺដូចខាងក្រោម៖
១. រថយន្ត Hyundai Venue បានចុះបញ្ជីប្រើប្រាស់ផ្លាកលេខ ស្របច្បាប់ ក្នុងឆ្នាំ២០២១
២. រថយន្ត Lexus NX 200t ប្រើប្រាស់ផ្លាកលេខក្លែងក្លាយ ផ្ទុយពីខ្លឹមសារច្បាប់ ស្តីពីចរាចរណ៍ ផ្លូវគោក និងអនុក្រឹត្យ ស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់ យានជំនិះ ។

ករណីរថយន្ត Lexus NX 200t បំពាក់ផ្លាកលេខក្លែងក្លាយខាងលើ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានធ្វើការជូនដំណឹង ទៅអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមជម្រាបជូនផងដែរថា ការចុះបញ្ជីយានយន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គឺត្រូវបានធ្វើឡើងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដំណើរការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ដោយស្វ័យប្រវត្តិ ធានាមិនឱ្យមានការ ចុះបញ្ជីចេញផ្លាកលេខស្ទួន ឬយានយន្តចុះបញ្ជី ដោយគ្មានការបង់ពន្ធនាំចូល ព្រមទាំងមាន QR Code សម្រាប់ស្កេនផ្ទៀងផ្ទាត់ គល់បញ្ជីជាសាធារណៈនៅលើផ្លាកលេខ និងបណ្ណសម្គាល់យានយន្ត ថែមទៀតផង។ ដើម្បីអាចដឹងថា យានយន្តមានចុះបញ្ជី បំពាក់ផ្លាកលេខមាន QR Code ត្រឹមត្រូវ ឬក្លែងក្លាយ សូមសាធារណជន និងបណ្តាញសារព័ត៌មាន ចូលរួមស្វែងយល់ និងផ្សព្វផ្សាយសេចក្តីជូនដំណឹង ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីវិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណសម្គាល់យានយន្ត បណ្ណបើកបរយានយន្ត វិញ្ញាបនបត្រ និងលតាបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត និងផ្លាកលេខយានយន្តមាន QR Code។

ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយអាជ្ញាធរពាក់ព័ន្ធ នឹងបន្តជំរុញការផ្សព្វផ្សាយដល់ សមត្ថកិច្ចអនុវត្តច្បាប់ពាក់ព័ន្ធ និងសាធារណជន ពីវិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃរាល់ឯកសារពាក់ព័ន្ធនឹង យានយន្ត និងបណ្ណបើកបរ ឱ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយ និងឈានទៅរកការលុបបំបាត់ ការក្លែងបន្លំ ឯកសារសាធារណៈ និងធានាសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាពិសេសការពារបងប្អូនប្រជាពលរដ្ឋ ពីភាពងាយ រងគ្រោះដោយសារក្រុម ឬបុគ្គលទុច្ចរិត។

ក្រសួង សូមធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយករថយន្តរបស់ខ្លួន ទៅធ្វើការ ចុះបញ្ជីបំពាក់ផ្លាកលេខ ឱ្យបានស្របច្បាប់ មុននឹងយកទៅប្រើប្រាស់ និងសូមចៀសវាង ការប្រើប្រាស់ យានយន្ត ដោយមិនបានចុះបញ្ជី បំពាក់ផ្លាកលេខសម្គាល់ស្របច្បាប់ ឬបំពាក់ផ្លាកលេខសម្គាល់ក្លែងក្លាយ ដូចករណីខាងលើ៕