ចូលរួមសោកស្តាយ! បងប្រុសបង្កើត​តារាចម្រៀង នាង គន្ធា បាត់បងជីវិតដោយសាតែ…

បងប្រុសមានតែមួយ រស់នៅតែលតោលពីរនាក់បងប្អូន ពុះពារហែលឆ្លងព្យុះភ្លៀងជាមួយគ្នា ព្រោះរស់នៅឃ្លាតឆ្ងាយពីឪពុកម្ដាយ ពេលនេះព្រហ្មលិខិតបានពង្រាត់ឱ្យក្ស័យសង្ខា ទុកឱ្យប្អូនស្រី នាង គន្ធា បានត្រឹមសោកស្រណោះរកពាក្យអ្វីថ្លែងមិនបាន ។

ប្អូនស្រី នាង គន្ធា ត្រូវជាប្អូនបង្កើត នាង ប្រាក់សុគន្ធ បានបង្ហោះសារមួយឃ្លាយ៉ាងរំជួលចិត្ត ក្រោយបងប្រុសជាទីស្រលាញ់បានចែកឋានទៅ ។ នាងបានរៀបរាប់ជាសំណេរខ្លីមួយថា៖ «ខ្ញុំនាំបងទៅផ្ទះយេីងវិញណា Brak Sokun Real បងជិតបានជួបពុកម៉ែហេីយ»។

ក្រោយពីបានឃើញសំណេរមួយឃ្លានេះហើយ បានធ្វើឱ្យមហាជនកាន់តែមានក្ដីអាណិតអាសូរជាពន់ពេក ចំពោះរូបនាង ព្រោះបងប្រុសនេះហើយ ជាអ្នកការពារកាន់ដៃនាង តស៊ូឆ្លងកាតឧបសគ្គរាប់មិនអស់ រហូតជីវិតទទួលបានជោគជ័យលើវិថីសិល្បៈ តែពេលនេះ បែរជាបងប្រុសត្រូវស្លាប់ទៅវិញ។

តាមប្រភពពីអ្នកជុំវិញរង្វង់សិល្បៈបានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យតារាចម្រៀងរូបនេះ ស្លាប់គឺ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុកពីក្រោយមួយទំហឹង និងបានផុតដង្ហើមពេលបញ្ជូនដល់មន្ទីរពេទ្យ ៕