វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ប្រភេទ Pfizers ចំនួនជាង ៧៨ដូស ជាជំនួយ របស់អូស្ត្រាលី បានដឹកមកដល់កម្ពុជាហើយ

(ភ្នំពេញ)៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ចំនួន​ជាង ៧៨៣,០០០​​ដូស ​ដែល​ជា​ជំនួយ​របស់​អូស្ត្រាលី ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​នៅ​​ល្ងាច​ថ្ងៃ​នេះ។

វ៉ាក់សាំង​ប្រភេទ Pfizers ចំនួន ៧៨៣,០០០​ដូស​ ត្រូវ​បាន​ប្រគល់​មក​ឱ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​នៅ​ល្ងាច​នេះ​ផង​ដែរ នៅ​ក្នុង​ពិធី​ប្រគល់-ទទួល​មួយ​ក្រោម​អធិបតីភាព​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន។

អូស្ត្រាលី​បាន​ផ្ដល់​វ៉ាក់សាំង​ប្រភេទ Pfizer ​រហូត​ដល់ ២,៣៥០,៥៣០​ដូស​មក​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ ចំនួន​វ៉ាក់សាំង​ជាង ១.៥​​លាន​ដូស​ទៀត នឹង​ត្រូវ​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​ខាង​មុខ​នេះ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី​ ដែល​បាន​ផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​មក​ដល់​កម្ពុជា។

ចំណែក​ឯ​តំណាង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​គាំ​ទ្រ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​មក​ដល់​វិស័យ​សុខាភិបាល​កម្ពុជា ជា​ពិសេស​គាំ​ទ្រ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩៕