មុខម្ហូបស្រុកទាំង១២ នៅខេត្តសៀមរាប ត្រៀមបង្ហាញខ្លួន ក្នុងកម្មវិធី «បុណ្យភូមិសៀមរាប»

 

(ភ្នំពេញ)៖ ខេត្តសៀមរាបគ្រោងនឹងធ្វើពិធីបុណ្យមួយដ៏ធំមួយមិនធ្លាប់មាន ដោយក្នុងកម្មវិធីនោះក្រៅពីមានការរាំលេងកម្សាន្តជាមួយកំពូលតារាចម្រៀង Cam-pop Galaxy Navatra ពុកម៉ែបងប្អូនដែលចូលរួមក៏អាចភ្លក់រស់ជាតិមុខម្ហូប តំណាងស្រុកនីមួយៗរបស់បងប្អូនអ្នកខេត្តរាបទាំង១២ស្រុក ដោយមានការចម្អិនពីចុងភៅជំនាញៗ យ៉ាងឆ្ងាញ់ជាប់មាត់ផងដែរ។

មុខម្ហូបតំណាងទាំង១២ស្រុកក្នុងខេត្ត សៀមរាបដែលបងប្អូនចូលរួមអាចភ្លក់បាននោះមានដូចខាងក្រោម៖

ទី១/ក្រុងសៀមរាប (អន្សមទឹកគ្រឿង)
ទី២/ ស្រុក បន្ទាយស្រី (នំបញ្ចុកព្រះដាក់)
ទី៣/ស្រុក បាគង (នំកាឆាយស្រួយ នំកាឆាយ រសជាតិការី)
ទី៤/ស្រុក សូទ្រនិគម (ក្រឡានដុត សាច់ក្រកឆាគ្រឿង)
ទី៥/ស្រុក ជីក្រែង (ភ្លាត្រីឆៅត្រយូងចេក)
ទី៦/ស្រុក ក្រឡាញ់( សម្លម្ជូរថ្លើមគោស្លឹកក្រឡាញ់)
ទី៧/ស្រុក ពួក (មាន់អាំង)
ទី៨/ ស្រុក អង្គរ(ជុំកង្កែបបោក)
ទី៩/ស្រុក ស្រីស្នំ(អាម៉ុកខ្យង)
ទី១០/ ស្រុក អង្គរធំ(សាច់គោចង្កាក់)
ទី១១/ ស្រុក ស្វាយលើ(ខ្នប់ផ្សិត)
និងទី១២ ស្រុក វ៉ារិន(សម្លរទំពាំងវល្លិ៍យាវ)

សូមបញ្ជាក់ផងដែរ កម្មវិធី «បុណ្យភូមិសៀមរាប» នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០២១នេះ លើទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋាន ឡេង ណាវ៉ាត្រា ស្រុកបន្ទាយស្រី ចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង៦ល្ងាច ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ផងដែរ ។
ចំពោះកំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា បានត្រៀមបទចម្រៀង រហូតដល់ជាង១០០បទ ក្នុងបង្ហាញមុខលើឆាកប្រគំតន្ត្រីជាលើកដំបូងរបស់នាង នាឱកាសឆ្នងឆ្នាំសកលនេះ ៕