អ៉ីស្រាអែល ចាប់ផ្ដើមធ្វើតេស្ដចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី៤ ប្រឈមមុខនឹង Omicron

(ហ្សេរុយសាឡឹម)៖ អ៉ីស្រាអែល នឹងចាប់ផ្ដើមធ្វើតេស្ដចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី៤ លើបុគ្គលិក១៥០នាក់ នៅថ្ងៃចន្ទនេះដើម្បីវាយតម្លៃថាតើការចាក់វ៉ាក់សាំង ដូសជំរុញលើកទី២ ពិតជាចាំបាច់ធ្វើឡើងនៅទូទាំប្រទេសដែរឬក៏យ៉ាងណា។

បើតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba Medical Center ដែលមានទីតាំងស្ថិតនៅក្បែរទីក្រុងតែល អាវីវ ការធ្វើតេស្ដរបស់ខ្លួន នឹងបកស្រាយឱ្យកាន់តែច្បាស់ពី ប្រសិទ្ធភាព វ៉ាក់សាំងដូសទី៤ ព្រមទាំងនឹងជួយសម្រួលដល់ការសម្រេចចិត្ត ឬដាក់ចេញគោលនយោបាយសុខាភិបាលនៅក្នុងប្រទេសអ៉ីស្រាអែល និងនៅក្រៅប្រទេស។

មជ្ឈមណ្ឌលនេះដដែលមិនបានបញ្ជាក់ថាតើការធ្វើតេស្ដនឹងមានរយៈពេលយូរប៉ុណ្ណានោះទេ ដោយគ្រាន់តែឱ្យដឹងថាបុគ្គលិកសុខាភិបាលរបស់ខ្លួន១៥០នាក់ដែល បានចាក់វ៉ាក់សាំងបង្ការដូសជំរុញលើកទី១ ឬដូសទី៣ កាលពីថ្ងៃទី២០ ខែសីហាកន្លងទៅនេះ បានស្ម័គ្រចិត្តចូលរួមក្នុងការធ្វើតេស្ដ។ ការប្រកាសនេះធ្វើឡើង ក្នុងបរិបទ អ៉ីស្រាអែលរាយការណ៍ពីករណីឆ្លងមេរោគបំប្លែងថ្មី Omicron កើនដល់ ១,១១៨ករណី។

ក្រុមអ្នកជំនាញនៃក្រសួងសុខាភិបាលអ៉ីស្រាអែល កាលពីពេលថ្មីៗនេះបានជំរុញឱ្យមានការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី៤ ដោយប្រើវ៉ាក់សាំង ផលិតដោយក្រុមហ៊ុន Pfizer /BioNTech សម្រាប់ប្រជាជនអ៉ីស្រាអែលមានអាយុ ៦០ឆ្នាំឡើង និងដែលបានទទួលការវ៉ាក់សាំងដូសទី៣ យ៉ាងហោចកាលពី៤ខែមុន៕

ប្រភព៖​​​​​​ AFP

ðùéà äîãéðä éöç÷ äøöåâ åøòééúå ôúçå àú îáöò ÷áìú äçéñåï äùìéùé äîùìéí ðâã ðâéó ä÷åøåðä
öéìåí: çééí öç / ìò”î
Photos By : Haim Zach / GPO