លោកស្រី ទ្រី ដាណា ប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអតីតស្វាមី ជុំវិញការប្រើប្រាស់អំពើហឹង្សារកន្លងមក

(ភ្នំពេញ)៖ ទោះបីជាប្រកាសលែងលះគ្នាដាច់ស្រេចតាមផ្លូវច្បាប់ក៏ពិតមែន តែទំនាក់ទំនងរវាងលោកស្រី ទ្រី ដាណា និងអតីតស្វាមី ហាក់មិនទាន់ដាច់ស្រេចនោះឡើយ ដោយសារតែកូនៗ។ អ្វីដែលគេចាប់អារម្មណ៍ នៅប៉ុន្មានម៉ោងមុននេះ ស្រាប់តែ លោកស្រី ទ្រី ដាណា ឡាយប្រកាសក្នុងបណ្តាញសង្គមថា ខ្លួននឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអតីតស្វាមីជុំវិញការប្រើប្រាស់អំពើហឹង្សារកន្លងមក ។

ក្នុងការឡាយវីដេអូ លោកស្រី ទ្រី ដាណា បានរៀបរាប់ទាំងទឹកភ្នែក ពីភាពឈឺចាប់របស់ខ្លួនកន្លងមក ដែលត្រូវអតីតស្វាមី គឺពូម៉ៅ បានប្រើប្រាស់មកលើខ្លួនកន្លងមក។ លោកស្រី បានអះអាងថា កន្លងមកមិនចង់រករឿង ប្រកាន់ទោសអូសដំណើរអ្វីទេ ក៏ប៉ុន្តែងដោយសារតែមើលឃើញពូម៉ៅ មិនដឹងកំហុសរបស់ខ្លួន ហើយព្យាយាមរករឿងមកគ្រួសារខ្លួនពេក ទើបប្រកាសចាត់វិធានការតាមផ្លូវច្បាប់តែម្តង។

សូមទស្សនាវីដេអូខាងក្រោម របស់លោកស្រី ទ្រី ដាណា៖