ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​រួមភេទ​ជាមួយ​អនីតិជនអាយុ ១០​ឆ្នាំ

យុវជន​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ស្រុក​ថ្មគោល ចុះ​ឃាត់ខ្លួន​ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ បន្ទាប់ពី​រង​ការចោទប្រកាន់​ពី​អាណាព្យាបាល​ក្មេងស្រី​ម្នាក់ ថា​បាន​រួមភេទ​ជាមួយ​កូនស្រី​របស់គាត់​។​

ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១និង១០​នាទីរសៀល នៅ​ចំណុច​ភូមិ​ទំនាប ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដោយ​ការឃាត់ខ្លួន​នេះ​ ពាក់ព័ន្ធ​នឹង​ករណី​រួមភេទ​ជាមួយ​អនីតិជន អាយុ​ក្រោម​១៥​ឆ្នាំ ។​

ជនសង្ស័យ​ឈ្មោះ ធឿ​ត ធូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​រស់នៅ​មូលដ្ឋាន​ខាងលើ បានធ្វើ​សកម្មភាព​រួម​ភេទ​ជាមួយជនរងគ្រោះ​ជា​អនីតិជនឈ្មោះ ខ ខ រ ភេទ​ស្រី អាយុ១០​ឆ្នាំ រហូត​បានសម្រេច ។​

នៅក្រោយពេល​កើ​ត​ហេតុ​ និង​ទទួលបាន​នូវ​ពាក្យបណ្តឹង​ពី​គ្រួសារ​ជនរងគ្រោះ ​និង​អនុវត្តតាម​យោបល់​ដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ដោយបាន​ការសម្របសម្រួល​លើនីតិវិធី​ពី​ឯកឧត្តម​ កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង លោក​វរសេនីយ៍ទោ សេង លុច អធិការនគរបាល​ស្រុក​ថ្មគោល បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ធ្វើការសាកសួរ​ស្រាវជ្រាវ៕