មានរឿងអី! ស្រាប់តែ ដេននី ក្វាន់ ទម្លាយរឿងអតីតសង្សារ ជំពាក់លុយរាប់ម៉ឺនដុល្លារ គេចមិនព្រមសង

(ភ្នំពេញ)៖ មហាជន និងអ្នកសិល្បៈសុទ្ធតែបានដឹងថា តារាសម្តែងសិចស៉ី ដេននី ក្វាន់ និងលោកចាន់ មករា ដែលជាម្ចាស់ការ៉ាស់ឡាន CMR ជាសង្សារនឹងគ្នា ហើយអ្នកទាំងពីរក៏បានបែកបាក់គ្នាជាយូរដែរហើយ។ យ៉ាងណាមិញ ស្រាប់តែម្សិលមិញនេះ ដេននី ក្វាន់ ទម្លាយរឿង លោក ចាន់មករា ត្រូវជាសង្សារចាស់នាង ជំពាក់លុយ ដល់៩ម៉ឺនដុល្លារ។

ពិភពក្រឡាប់ចាក់មែន នៅសុទ្ធៗ បងប្អូនតារាស្រីស៊ិចស៊ី អ្នកនាង ដេន នីក្វាន់ បានទម្លាយមុខមាត់ ម្ចាស់ការ៉ាស់លក់រថយន្តល្បីប៊្រេនCMR ជំពាក់ខ្លួនក្នុងទឹកប្រាក់រហូតដល់ទៅ ៩ម៉ឺនដុល្លារឯណោះ ហើយពេលនេះ បែរជារត់គេច មិនព្រមរកដំណោះស្រាយសម្រាប់ខ្លួន។

ក្នុងនោះ ប្អូនប្រុសអ្នកនាង ដេន នីក្វាន់ លោក គឹម សាន បានអះអាងថា បើនៅតែរត់គេចមិនព្រម ចូលខ្លួនដោះស្រាយបំណុលទៀតនោះ រូបលោកនឹងបកអាក្រាតធាតុពិតរបស់រូបលោកជាក់ជាមិនខាន ជាពិសេស ហ្វេនៗមួយចំនួន ក៏បានដឹងច្បាស់ថា រូបលោកក៏ជា អតីតបងថ្លៃលោកផងដែរ តែក្នុងនោះ រូបលោកបញ្ជាក់ថា ទំនាក់ទំនងរបស់បុរសរូបនេះ និងបងស្រីខ្លួន បានបញ្ចប់រយៈពេល២ឆ្នាំរួចមកហើយ។

យ៉ាងណាមិញ ដំណឹងនេះធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិននឹកស្មានដល់សោះ ថាថៅកែម្ចាស់ការ៉ាស់លក់រថយន្តធំប៉ុនណាណី បែរជា ជំពាក់លុយគេហើយរត់គេចបែបនេះទាល់តែសោះ៕