ឈុតប៊ីគីនី របស់ គង់ ចាន់ស្រីមុំ ផ្ទុះទាំងការសសើរ និងរិះគន់! ពីសំណាក់អ្នកលេងបណ្តាញសង្គម

(ភ្នំពេញ)៖ មិនមានអ្វីចម្លែកនោះទេ សម្រាប់ គង់ ចាន់ស្រីមុំ និងស្វាមី ដែលទទួលបាននូវពាក្យរិះគន់បន្តិចបន្តួច និងពាក្យសរសើរនោះ ត្បិតថានាងតែងតែមានអ្វីប្លែកសម្រាប់ទស្សនិកជន ជាពិសេស ពាក់ព័ន្ធនឹងការស្លៀកពាក់បែប Feshion តែម្តង។ ជាក់ស្តែង ឈុតប៊ីគីនីអង្កាំ របស់តារាសម្ដែង និងពិធីការិនីដ៏មានប្រជាប្រិយភាពអ្នកនាង គង់ ចាន់ ស្រីមុំ និងស្វាមី ដែលបង្ហោះកាលពីថ្មីៗនេះ បាន កំពុង តែ ក្លាយ ជា ប្រធានបទដ៏ក្ដៅ គគុក លើ បណ្ដាញ សង្គម ដោយក្នុងនោះមានទាំងពាក្យពេចន៍ លើកសរសើរ និងព្រនង់ រិះ គន់ ពីអ្នកមិនគាំទ្រ ។

រូបភាពជាច្រើនសន្លឹកក្នុងឈុតប៊ីគីនីអង្កាំ ដែលបិទបាំងតែតំបន់សំខាន់ពីប្ដីប្រពន្ធអ្នកនាង គង់ ចាន់ស្រីមុំ ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនរិះគន់ និងសម្ដែងការមិនពេញចិត្ត ដោយអះអាងថា នាងជាតារាល្បីល្បាញ និងមានកេរ្ដិ៍ឈ្មោះគឺជាកញ្ចក់ ។ នេះមិនមែនជាលើកទីមួយនោះទេ ដែលប្ដីប្រពន្ធមួយគូនេះបង្ហាញពីសកម្មភាព និង រូប ភាព ស៊ិចស៊ី និង Fashion បែបនេះ ពិធីការិនីកម្មវិធី 3Fun រូបនេះ នៅ តែមិនខ្វល់ និង មិន ញញើតនោះឡើយ ពោលគឺតែងតែផ្ទើនសន្យាបន្តបង្ហោះ រូបភាព ប្លែកៗ និង ស្ដាយ៍ ប្លែក ៗបែប Fashion របស់ ខ្លួន ជា បន្ត ទៀត ។

នៅថ្មីៗនេះ ប្ដីប្រពន្ធ គង់ ចាន់ស្រីមុំ បានធ្វើព្យុះភ្លៀងជាម្ដងទៀត ដោយបង្ហោះ នូវ ឈុត ប៊ីគីនីអង្កាំបិទបាំងតែតំបន់សំខាន់ បង្កើតទៅជាការវែក ញែកយ៉ាងក្ដៅគគុកមួយ នៅលើ បណ្ដាញសង្គម។

គួរបញ្ជាក់ថា ពិធីការិនីរូបស្រស់អ្នកនាង គង់ ចាន់ស្រីមុំ គឺជាតារាស្រីមួយរូបដែល និយម ភាពស៊ិចស៊ី និងស្តាយ៍ប្លែកៗបែប Fashion ។ ស្រីមុំ ក៏តែងតែទទួលបាននូវពាក្យ រិះ គន់ ពីសំណាក់ អ្នកប្រើប្រាស់បណ្ដាញសង្គម តែក៏មានការលើក ទឹកចិត្តច្រើន ពី សំណាក់ អ្នក គាំទ្រ និងអ្នកដែលមានចំណង់ចំណូលចិត្តដូចរូបនាងផងដែរ ។