ជិតចប់កុងត្រាតែ Insigne មិនចង់លេងឲ្យក្រុមណាដែលនឹងប្រកួតប៉ះក្រុមចាស់ Napoli របស់ខ្លួនឡើយ

បរទេស៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Insigne ក្នុងវ័យ៣០ឆ្នាំគឺកាន់តែខិតជិតផុតកំណ់ត់នៃកុងត្រារបស់ខ្លួនជាមួយនឹងក្លឹប Napoli ទៅហើយនៅត្រឹមចុងរដូវកាលនេះហើយក្នុងនោះមានលេចឬព័ត៌មានថាកីឡាកររូបនេះនឹងអាចផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Spurs ទៀតផងប៉ុន្តែបែរជាត្រូវបានបដិសេធទៅវិញពីសំណាក់កីឡាករផ្ទាល់។

តារាឆ្នើមរបស់ Napoli រូបនេះបានរីកចម្រើនខ្លាំងនៅជាមួយនឹងក្លឹបតាំងតែពីវ័យកុមារមកម្ល៉េះប៉ុន្តែមិនអាចបន្តកុងត្រាថ្មីបានដោយសារតែកីឡាករនឹងទទួលបានត្រឹមតែ៣លានផោនក្នុងមួយឆ្នាំខណៈដែលកុងត្រាចាស់ទទួលបានដល់ទៅ៤លានផោនក្នុងមួយឆ្នាំហើយបញ្ហាមួយទៀតគឺកីឡាករមិនចង់លេងនៅក្រុមណាដែលនឹងអាចប្រឈមមុខទៅនឹងការប្រកួតជាមួយនឹងក្លឹបបណ្តូលចិត្ត Napoli នោះបានឡើយ។

ក្រៅពី Spurs និង Inter Milan ហើយនោះក្លឹបយក្សរបស់កាណាដា Toronto ក៏បានដាក់សំណើរដ៏ធំមួយទិញយកកីឡាកររូបនេះទៅលេងនៅលីគរបស់ខ្លួនដោយត្រៀមកុងត្រាមានតម្លៃរហូតទៅដល់៩,២៥លានផោនក្នុងមួយឆ្នាំព្រមជាមួយនឹងប្រាក់រង្វាន់៣,៨លានផោនផងដែរ៕