ខឹងគេបង្អាប់ថា! ”ការយូរហើយ​អត់​មាន​កូននឹងគេ​ពិតជា​អត់​កំណើត​មែន” ទាញកាំបិតដេញកាប់បណ្ដាល​ឲ្យស្លាប់​ភ្លាមៗ

បុរសម្នាក់ត្រូវបានជនដៃដល់ដែលជាអ្នកអង្គុយផឹកស៊ីជាមួយគ្នា ដេញកាប់សម្លាប់បណ្ដាល​ឲ្យស្លាប់​ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីផឹកស៊ីជាមួយគ្នាហើយនិយាយបង្អាប់ថា ការយូរហើយ​អត់​មាន​កូននឹងគេ​ពិតជា​អត់​កំណើត​មែន។ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅ​ភូមិ​ទូល​រគាំង ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ញ៉ម អាន ភេទ​ប្រុស​ អាយុ៣៧ឆ្នាំ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ វ៉ាំង សុខហេង អាយុ២៨ឆ្នាំ។ អ្នកទាំងពីររស់នៅក្នុង​ភូមិ​ទូល​រគាំង ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​

សមត្ថកិច្ចបានបញ្ជាក់ថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ និង​ជនដៃដល់បាន​ផឹកស៊ី​ជុំគ្នានៅផ្ទះ​របស់​ឈ្មោះ យ៉ែម ស​រុំ ភេទ​ប្រុស​អាយុ៣៩ឆ្នាំ ក្នុងភូមិ​កើត​ហេតុ​ខាងលើ។ ពេល​កំពុង​ផឹកស៊ី​សប្បាយ​សុខៗ ​ស្រាប់តែ​ជនរងគ្រោះ​និយាយ​បង្អាប់​ទៅលើ​ជនដៃដល់​ថា «បាន​ប្រពន្ធ​យូរហើយ​មិនមាន​កូន​នឹង​គេ​ ពិតជា​អត់​កំណើត​មែន» ទើប​ធ្វើ​ឲ្យ​ជនដៃដល់​ខឹង​ទាស់​ពាក្យសម្ដី​ប្រតាយប្រតប់​គ្នា ហើយ​អ្នកផឹកស៊ី​ជាមួយ​ក៏បាន​បំបែកចេញ​ពីគ្នា និងទាញ​ម៉ូតូ​ជិះ​ទៅផ្ទះ​រៀងៗ​ខ្លួន។ បន្ទាប់មក​ស្រាប់តែ​ជនដៃដល់​ជិះ​ម៉ូតូត្រឡប់មកវិញ ​ជាមួយនឹង​កាំបិត​តាម​កាប់​ម៉ូតូ​ជនរងគ្រោះ រួច​កាប់​ជនរង​គ្រោះពី​ក្រោយ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ត្រង់ចំណុច​មុខ​វត្ត​ទួល​រគាំង ក្បែរ​កន្លែង​ផឹកស៊ី​។​

ក្រោយ​កើតហេតុ​ភ្លាមៗ ជនដៃដល់​បាន​រត់គេចខ្លួន​រហូត​ដល់​ខេត្តសៀមរាប ទើប​ត្រូវបាន​សមត្ថកិច្ច​សមត្ថកិច្ច​ចាប់ខ្លួន ​ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕​

 

Facebook Notice for EU! You need to login to view and post FB Comments!